​សុំឱ្យ​មន្ត្រី​និង​ប្រជាពលរដ្ឋ​ហូប​នំ​បញ្ចុក​តាម​ការអំពាវនាវ​របស់​សម្តេច​តេ​ហ៊ុនសែន​

897
ចែករម្លែក

​វ៉ៃ​គោ​ស្វាយរៀង​៖​លោក​សៅ​សុ​វ​ណ្ណី​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បុស​មន​ស្រុក​រំដួល​ខេត្តស្វាយរៀង​វិញ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បានធ្វើការ​អំពាវនាវ​ឱ្យ​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​កងកម្លាំង​ប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បុស​មន​ខេត្តស្វាយរៀង​ដើម្បី​ហូប​នំ​បញ្ចុក​តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ហ៊ុនសែន​។​

​លោក​សៅ​សុ​វ​ណ្ណី​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​កងកម្លាំង​ប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បុស​មន​ដើម្បី​ហូប​នំ​បញ្ចុក​តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ស្នាក់ការ​គណបក្ស​ឃុំ​បុស​មន​ដែលមាន​សមាជិក​សមាជិកា​រ​បក្ស​ចូលរួម​ជាង​២០០​នាក់​។

​លោក​សៅ​សុ​វ​ណ្ណី​បាន​បញ្ជាក់ថា​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បុស​មន​លោក​និង​បន្ត​បេសកម្ម​ការងារ​បក្ស​និង​ខិតខំ​ពង្រឹង​បក្ស​គឺ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​មកលើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​កៀងគរ​សមាជិក​បក្ស​ឱ្យបាន​ច្រើន​បន្ថែមទៀត​។​ជាពិសេស​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​ឱ្យបាន​ស្ថិតស្ថេរ​យូ​អង្វែង​ជា​ប្រយោជន៍​រួម​នៅ​មូលដ្ឋាន​៕S/​