​សុំ​ប្រជាពលរដ្ឋ​គិត​ឱ្យបាន​ហ្មត់ចត់​មុន​សម្រេច​ជ្រើសរើស​អ្នកណាម្នាក់​ដឹកនាំ​ប្រទេស​

975
ចែករម្លែក

​ដោយ​: ពៅ​និមល​ភ្នំពេញ​:​ក្នុង​កំឡុង​ចុះ​យុទ្ធនា​ឃោសនាបោះឆ្នោត​ក្នុង​អា​ណិ​ត្ត​ទី​៦​នេះ លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម បាន​រំលឹក​និង​លើក​ជា​សំណួរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា ក្នុងការ​ជ្រើសរើស​គណ​បក្សនយោបាយ​ណា​ដែលមាន​សមត្ថភាព​សម្រាប់​ដឹកនាំ​ប្រទេស​ឆ្ពោះទៅមុខ​បន្តទៀត​។​

​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ​ជាង​៧០០​នាក់ នៅក្នុង​ឃុំ​តុង​រ៉ុង និង​ឃុំ​ជ្រៃវៀន នៃ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ លោក​ប្រធាន បាន​អំពាវនាវ​បន្ថែម​ដល់ ប្រជាពលរដ្ឋ​សូមមេត្តា​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ តើ​អ្នកណា​ដែល​បាន​រំដោះប្រទេស និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​?​អ្នកណា​ដែល​បាន​ដឹកនាំ​កសាង​ប្រទេស​ឲ្យ​បាន​រីកចម្រើន​ដូច​សព្វថ្ងៃ​?​។​ល​។​ដូច្នេះ​សូម​បងប្អូន​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​សម្រេចចិត្ត​គូស​សន្លឹកឆ្នោត​។​

​ក្នុងឱកាស​នោះ​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​នូវ​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ផ្តោត​សំខាន់​លើ​សមិទ្ធផល​ធំៗ និង​ស្នាដៃ​ដឹកនាំ​រយៈពេល​៣៩​ឆ្នាំ​មកនេះ ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ចេញពី​គំនរ​ផេះផង់​នៃ​ភ្លើងសង្គ្រាម រហូត​ទទួលបាន​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព ព្រមទាំង​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។​

ទ​ន្ទឺ​ម​នេះ លោក​ប្រធាន ក៏បាន​បកស្រាយ​អំពី​អត្ថន័យ​និង​សារៈសំខាន់​នៃ​គោលនយោបាយ​១១​ចំណុច របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការកសាង​និង​ការពារ​មាតុភូមិ ដែល​គោលនយោបាយ​ទាំងអស់នោះ​គឺជា​ចក្ខុវិស័យ​និង​ទិសដៅ​ផែនការ​សកម្មភាព​រយៈ​ពេល​០៥​ឆ្នាំ ដែល​គណបក្ស​ត្រូវ​បន្ត​អនុវត្តន៍​នៅក្នុង​អណ​ត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​វឌ្ឍនភាព​និង​វិបុលភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​៕S/

​សុំ​ប្រជាពលរដ្ឋ​គិត​ឱ្យបាន​ហ្មត់ចត់​មុន​សម្រេច​ជ្រើសរើស​អ្នកណាម្នាក់​ដឹកនាំ​ប្រទេស​