​សុំ​សេចក្តីសុខ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​និង​បួងសួង​សុំ​ការជួសជុល​ប្រាសាទ​បាក់បែក​

974
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​លោកស្រី​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​និង​រដ្ឋសភា​និង​អធិការកិច្ច​បាន​ថ្លែងថា​ប្រទេស​មាន​សុខសន្តិភាព​ស្ថេរភាព​ទើប​មានការ​អភិវឌ្ឍ​ហើយ​សុខសន្តិភាព​នេះ​គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ថ្នាក់ដឹកនាំ​។​

ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោកស្រី​រួមជាមួយ​គណៈប្រតិភូ​អមដំណើរ​ដោយ​អាជ្ញា​អរ​ខេត្តព្រះវិហារ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្តីសុខ​និង​បួងសួង​សុំ​ជួសជុល​កសាង​ឡើងវិញ​នូវ​ប្រាសាទ​ចតុមុខ​និង​ប្រាសាទ​ព្រះ​ដំរី​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ​៕S/