​សូត្រមន្ត​ចម្រើន​សិរី​សួស្តី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

1246
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​កម្មករ នៃ​មន្ទីរ​សាធារណការ​និ​ដឹកជញ្ជូន​ប្រមាណ​ជា​៣០០​នាក់ បានរៀបចំ​ធ្វើ​ពិធីសូត្រមន្ត ចម្រើន​សិរី​សួ​ស្តី សិរី​មង្គល ឆ្នាំ​ថ្មី​ឆ្នាំច​សំរឹទ្ធិស័ក​ពុទ្ធិ​ស័ក​រាជ​២៥៦២​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង និង លោកស្រី ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង តែងតែ​ធ្វើ​ពិធី​ជួបជុំគ្នា នៅក្នុង​ឱកាស បុណ្យ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​សាកសួរ​សុខទុក្ខ​គ្នា​និង​បង្កើន​ការ​សាមគ្គី​គ្នា​នៅក្នុង​អង្គភាព​ដោយ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​តែមួយ ។

នៅក្នុង​ឱកាស​នោះ​លោក​បាន​អំពាវនាវ​ដល់​មន្ត្រី បុគ្គលិក កម្មករ ទាំងអស់​ត្រូវ​ធ្វើជា​មន្ត្រី​គំរូ​គេ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍ បើ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុ​វត្តិភាព​បើ​ជិះ​រថយន្ត​ត្រូវដាក់​ខ្សែក្រវ៉ាត់​។​បើកបរ​ត្រូវគោរព​សិទ្ធ​អទិភាព គោរព​គំនូស​ផ្លូវ​និង​ផ្លាក​ចរាចរណ៍​លើ​ដងផ្លូវ និង​ត្រូវតែ​ប្រកាន់​ស្តាំ​ជានិច្ច​ក្នុងពេល​បើកបរ​ព្រោះថា​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក៏ដូចជា​មុន​និង​ក្រោយ​បុណ្យចូលឆ្នាំ​មាន​យានយន្ត​ធ្វើ​ច​រារ​ចរណ៍​លើ​ដងផ្លូវ​ច្រើនណាស់ ។​

នៅក្នុង​ឱកាស​នោះ​លោក កែវ ពៅ​និង លោកស្រី បាន​ចែកជូន​ដល់​មន្ត្រីរាជការ បុគ្គលិក កម្មករ ទាំងអស់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រ​ម៉ា​១ និង ថវិកា​ចំនួន​៦​ម៉ឺន​រៀល​ផងដែរ​៕S/មន

​សូត្រមន្ត​ចម្រើន​សិរី​សួរ​ស្តី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​