ដោយៈមូលសម្បត្តិ/ភ្នំពេញៈក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងជិតឈានចូលមកឆាប់ៗខាងមុខនេះ ដូចឆ្នាំមុនៗដែរក្រសួងទេចរសចរណ៍កាលពីថ្ងៃទី៥ខែមេសានេះបានធ្វើពិធីនិមន្តព្រះសង្ឃ សូត្រមន្តលើករាសីសូមឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាបីបាច់ដល់ក្រសួងក៏ដូចមន្ត្រីរាជការទាំងអសជួបតែសេចក្តីសុខរីកចំរើន។
រាល់ឧបទ្រព្យឆ្នាំចាស់ប្រាកចាកឱ្យអស់សម្រាប់ឆ្នាំថ្មីនិងសព្វសារធុការពរដល់មន្ត្រីយើងទងអស់មានអាយុយឺនយូរបំពេញភារកិច្ចទទួលបានជោគជ័យតរៀងទៅ។នាឱកាសនោះក៏មានរៀបចំជារបាំត្រុដិតំណាងឱ្យការលើករាសីដេញឧបទ្រព្យចង្រៃឆ្នាំចាស់ចេញឱ្យអស់តរៀងទៅ។
លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍តែងមានវត្តមានក្នុងពិធីសូត្រមន្តឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំ។ជូនពរឱ្យមន្ត្រីក្រោមឱវាទជួបតែសេចក្តីសុខ៕S/