​សូត្រ ប៊ុន​ធី ជួប អា​រ៉ាំ ប៊​យ ជា​លើកដំបូង​

232
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២០ តុលា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ជា​លើកដំបូង​។​

​តាមពិត អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​ញឹកញាប់​ណាស់ តែ​សម្រាប់​ជាមួយ​ប៊ុន​ធី នេះ​ជា​ជំនួប​លើកដំបូង​ហើយ​។ ប៊ុន​ធី មិនមែន​វ៉ៃ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដូច​មុន​ឡើយ តែ​គេ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ដែលជា​ទម្ងន់​របស់គេ​តែម្ដង ។​

សូត្រ ប៊ុន​ធី និង អា​រ៉ាំ ប៊​យ​

​អា​រ៉ាំ ប៊​យ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ញឹកញាប់​ណាស់ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កំពស់​ល្អ ដូច​ប៊ុន​ធី​ដែរ ។ កន្លងមក មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​នាក់​ទេ ដែល​សន្លប់ ដោយសារ​ជង្គង់ និង​កែង​របស់ អា​រ៉ាំ ប៊​យ ។ ចំពោះ ប៊ុន​ធី វិញ គេ​ក៏​ជា​អ្នក​ប្រដាល់ ដែលមាន​ស្នៀត​ជង្គង់ និង​កែង​រហ័ស​ដែរ ។ កន្លងមក មាន​អ្នក​ប្រដាល់​ថៃ ក៏​មិនតិច​នាក់​ដែរ ដែល​ត្រូវ​សន្លប់ ដោយសារ​កែង និង ជង្គង់ របស់​អ្នក​ប្រដាល់​កម្ពុជា រូបនេះ ។ សម្រាប់​ជំនួប​មួយ​នេះ ទោះបី អា​រ៉ាំ ប៊​យ ជា​ខ្លា​ឆ្លងដែន ដែល​មិន​ស្រួល​បង្ក្រាប ក៏ពិតមែន តែបើ​យកឈ្នះ សូត្រ ប៊ុន​ធី បាន ក៏​វេទនា និង​ទក់​សាច់​ដែរ ។​

​សូមបញ្ជាក់ថា សូត្រ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១១២​ដង ឈ្នះ​៨៦​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៤​ដង​។ ចំពោះ អា​រ៉ាំ ប៊​យ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩២​ដង ឈ្នះ​៦៧​ដង ចាញ់​២៣​ដង ស្មើ​ពិន្ទុ​២​ដង ។ នរណា​ដែល​ត្រូវ​ចៅក្រម សម្រេច​ប្រគល់​ជ័យជំនះ​ឲ្យ ?​។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ផន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ខាំ កូន​ខ្លា របស់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ជា​អ្នក​ប្រដាល់​ថ្មី ដែល​មិនសូវមាន​នរណា​ស្គាល់​ឡើយ ។ តែបើ​តាម​ការអះអាង ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា ពួកគេ​ថ្មី​មែន តែ​វ៉ៃ​ល្អ មិន​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​ឡើយ ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ​?​។​

​ថា សារុន ក្លិប​ពុទ្ធ​សេរី​វង្ស ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ស្បែក​មុខ​ស្វិត ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា មិនដឹងថា នរណា មាន​សមត្ថភាព ជាង​នរណា​ឡើយ ។ ជា សំនៀង ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ មុត ខ្លឹម​ខ្មៅ ក្លិប​ម្កុដ​រាជសីហ៍ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា មិនដឹងថា នរណា​ឈ្នះ​នោះទេ​។ សេក​ គឹម​សាន្ដ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង សំណាង ក្លិប​ពន្លឺ​វិបុល​ពោធិ៍​សែន​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v