​សឿង​បឿ​ង​មែន​ជិះ​ម៉ូតូ​ធុន​ធំ​ដាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​នៗ​ប៉ូលិស​ឃាត់​ធាក់​ប៉ូលិស​ឱ្យ​របួស​

648

(​ភ្នំពេញ​)៖​កាលពី​កណ្ដាល​អា​ធ្រា​ត្រ​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោងជាង​១​យប់​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទំនប់ទឹក​បានធ្វើ​ការឃាត់ ខ្លួន​ក្មេង​ទំនើង​២​នាក់ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន នៅ​ចំណុច​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។
​ក្មេងស្ទាវ​២​នាក់​នោះ​ម្នាក់​ឈ្មោះ ឆោម វ៉ាន់ដា​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​ទួល​
​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ ជាង​ប៉ូ​លា​ម៉ូតូ​នឹង​ម្នាក់ទៀត​ឈ្មោះ ថៃ វ៉ាន់ឌី​អាយុ​២២ ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា មុខរបរ ជាង​ជួសជុល​ទូរទស្សន៍ ។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX ពណ៌​ក្រហម​បិត​ខ្មៅ​ស្លាក​លេខ 1FY5169

​ក្រុម​សមត្ថកិច្ច​បាន​និយាយថា​ក្មេង​ទំនើង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX ពណ៌​ក្រហម​បិត​ខ្មៅ​ស្លាក លេខ​ភ្នំពេញ 1FY.5169​កែឆ្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ភ្លាមនោះ​ក៏ត្រូវ​កំលាំង​សមត្ថកិច្ច​ប៉ុ​ស្ត៍​ទំនប់ទឹក​ដែល​កំពុង​ល្បាត​បាន​ប្រ​ទៈ​ឃើញ​ក៏បាន​បញ្ជារ​អោយចូល​ខាង​។​

ប៉ុន្តែ​ជន​ស​ង្ស៏​យ​ទាំង​២​នាក់​មិន​ចូល​ខាង​នោះទេ​ហើយ​បែរ​ធាក់​ដៃ​ម៉ូតូ​សមត្ថកិច្ច​ដែលមាន​ស្ពាយ​កាំភ្លើង​អាកា​នៅ​និង​ដៃ​បណ្តាលឱ្យ​សមត្ថកិច្ច​ដួល​បាក់ដៃ​ម៉ូតូ​រងរបួស​ចង្កា​ដេរ​៣​ថ្នេរ​រួច​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បាន​ក្មេង​ទំនើង​២​នាក់​ខាងលើ​យកមក​ប៉ុស្តិ៍​ទំនប់ទឹក​។​ក្មេងស្ទាវ​ទំនើង​ខាងលើ​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក​នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​៕S/​ដោយ​សុវណ្ណ​ភូមិ

​សឿង​បឿ​ង​មែន​ជិះ​ម៉ូតូ​ធុន​ធំ​ដាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​នៗ​ប៉ូលិស​ឃាត់​ធាក់​ប៉ូលិស​ឱ្យ​របួស​