​សេង​សូ​ណា​ចង់​តតាំង​ជាមួយ​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ​ឱ្យដឹង​ច្បាស់​

1296
ចែករម្លែក
  • 76
    Shares

​ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ ក្រោយ​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ​បានចេញ​បម្រាម​ដាក់​លើក​ញ្ញា សេង សូ​ណា សម្រាប់​ការងារ​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​មួយឆ្នាំ​កាលពី​ថ្មីៗ​នេះ​។ ខណៈ​តារា​សម្តែង​ស្រី​រូបនេះ មិន​សុខចិត្ត​ចង់​ឡើង​តតាំង​វែក​ញ៉ែ​ក​ឱ្យ​ច្បាស់​ពី​មូលហេតុ​ដែល​យក​រូប​ចាស់​និង​សកម្មភាព​កាលពី​បួន​ប្រាំ​ឆ្នាំមុន​មក​និយាយ​ទៀត​។​

​សូម​រំលឹកថា សេចក្តីប្រកាស ១៦១ ប្រ​.​ក ចុះ​ថ្ងៃទី​១៤ តុលា ២០១៧ ស្តីពី​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​។ សេចក្តីសម្រេច​លេខ​៥៨​ស​.​ស​.​រ​ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​នៃ​ក្រមសីលធម៌​អ្នកសិល្បៈ​នា​ថ្ងៃទី​១៦​ខែសីហា​២០១៨​។​សេចក្តីប្រកាស​បន្ថែមថា​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​នៃ​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​កាលពី​ថ្ងៃទី​១៦​សីហា​កន្លងទៅ​បានសម្រេច​ដាក់ពិន័យ​ផ្អាក​តារា​សម្តែង​កញ្ញា​សេង​សូ​ណា​មិន​ឱ្យធ្វើ​សកម្មភាព​ពាក់ព័ន្ធ​និង​វិស័យ​សិល្បៈ​គ្រប់​រូបភាព​។

​សេចក្តីប្រកាស​នេះ​រួមមាន​ការសម្តែង​ថត​ខ្សែភាពយន្ត​ខារ៉ាអូខេ​,​ស្ព័ត​,​ចម្រៀង​បង្ហាញមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍ រហូត​រយៈពេល​មួយឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៧ សីហា ២០១៨ ដល់​ថ្ងៃទី​១៧ សីហា ២០១៩ ។​​តារា​ស្រី​មាន​ដើមទ្រូង​ធំ​រូបនេះ​ក្រោយ​សេចក្តីប្រកាស​របស់​ក្រសួង​និង​បណ្តាសារ​ព័ត៌មាន​ចុះផ្សាយ​រួចមក​បាន​ប្រតិកម្ម​ជាខ្លាំង​ដោយ​បង្ហាញ​អារម្មណ៍​មិន​សុខចិត្ត​និង​ប្រកាស​ចង់​ជួប​តទល់​គ្នា​។​

​ដោយមាន​អ្នកសារព័ត៌មាន​មក​និយាយ​វែក​ញ៉ែ​ក​ឱ្យ​ច្បាស់​ចំពោះ​សកម្មភាព​នាង​ពេលបច្ចុប្បន្ន​នេះ​ថា​តើ​នាង​ពិតជា​ធ្វើខ្លួន​សិច​ស៊ី​ខ្លាំងពេក ឬ តែងតែ​បញ្ចេញ​ដើមទ្រូង​របស់​នាង​ទៅគ្រប់​កម្មវិធី និង ខាងក្រៅ​ដែរ​ឬ​អត់​? កញ្ញា សេង សូ​ណា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា “​បងប្រុស​(​អ្នកយកព័ត៌មាន​) ខ្ញុំ​ចង់​និយាយថា​សម្រាប់​មុខ​របប​រកស៊ី​សាមញ្ញ​ផ្ទាល់​របស់ខ្ញុំ​ក្រោយ​ការចុះផ្សាយ​និង​ការពិន័យ​របស់​ក្រសួង​នោះ គឺ​មិន​ប៉ះពាល់​ដល់​កា​ររ​ស៊ី​របស់ខ្ញុំ​នោះទេ​។

​ប៉ុន្តែ ប៉ះពាល់​បំផុត​គឺ ប៉ះពាល់​ដល់ក​ត្តិ​យស​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​ចង់ដឹង​មូលហេតុ​។ ក្រសួង​មិនដឹង​គិត​ជា​អ្វី អន់​ណាស់​ក៏​យក​ខ្ញុំ​សួរនាំ សួរ​តែមួយ​ម៉ាត់ សួរ​ហេតុផល បែបនេះ សិច​ស៊ី​បែបនេះ យ៉ាងម៉េច ប៉ុន្តែ​មកដល់ ពិន័យ​ខ្ញុំ​យ​កម​ហ្មង ។ “​ខ្ញុំ​អត់​យល់​កន្លែង​ត្រង់​ហ្នឹង ហើយ​ផ្អាក​ខ្ញុំ មក​បញ្ឈប់​ខ្ញុំ​ទៀត ។ ថា​តើ​កន្លែង​បញ្ឈប់​ខ្ញុំ​ហ្នឹង មាន​ស្នាម​មេដៃ​ខ្ញុំ​អត់ ? អន់​ណាស់​ក៏​យក​ខ្ញុំ​សួរនាំ​ដែរ​”​។ ”

តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា នាង​មិន​យល់​ឡើយ ហេតុអ្វី​បានជា​ក្រសួង​ធ្វើបែបនេះ​? ដោយ​មិនមាន​ទំនាក់ទំនង​ហៅ​សួរនាំ​និង​ធ្វើការ​អប់រំ​ឡើយ​។ រឿង​មួយទៀត ហេតុអ្វី​បានជា​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ និង សារព័ត៌មាន​យក​រូបថត​នាង​តាំងពី​២០១៣ មក​វាយប្រហារ និង ដាក់ពិន័យ​លើ​នាង​។ មួយរយៈ​នេះ​ចុងក្រោយ​នេះ ស្ទើរតែ​មួយឆ្នាំ​ជាង​ហើយ នាង​មិនដែល​ទៅ​ក្រៅ ទៅ​កម្មវិធី​សិល្បៈ និង កម្មវិធី​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ស្លៀកពាក់​សិច​ស៊ី​ខ្លាំង​ឡើយ ។

​កញ្ញា​សេង​សូ​ណា​បានបញ្ជាក់​ថា​នាង​មិន​សុខចិត្ត​ដេក​មិន​សុខ​បក់​មិន​ល្ហើយ​ឡើយ​ព្រោះតែ​ក្រសួង​ធ្វើការ​សេចក្តីប្រកាស​ដោយ​មិន​ធ្វើការ​វិនិច្ឆ័យ​ត្រឹមត្រូវ​និង​មិនបាន​មើល​លើ​សកម្មភាព​ជាក់ស្តែង​នាពេល​ចុងក្រោយ​នេះឡើយ​។​សូម្បីតែ​ទៅ​កម្មវិធី​ខួបកំណើត​របស់​មិត្ត​សិល្បៈ​ដូចគ្នា​នាង​មិនដែល​ស្លៀកពាក់​សិច​ស៊ី​ខ្លាំង​បញ្ចេញ​សាច់​អ្វី​ទៀត​ទេ​។​ម្តេច​ធ្វើការ​ដាក់ពិន័យ​នាង​ដោយ​គ្មាន​ការសិក្សា​ច្បាស់លាស់​ពី​ម្ចាស់​ភាគី​។

នាង​ចង់​ជួប​ជាមួយ​តំណាង​ក្រសួង វប្បធម៌ វិចិត្រ​និង​សិល្បៈ មក​និយាយ​ឱ្យ​ច្បាស់លាស់ ហើយ ចង់ដឹងថា ហេតុអ្វី​បានជា​យក​រូបថត​តាំង​ពី​ឆ្នាំ​២០១៣ មក​ដាក់ពិន័យ​នាង​៕S/​

​សេង​សូ​ណា​ចង់​តតាំង​ជាមួយ​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ​ឱ្យដឹង​ច្បាស់​