​សេង សូ​ណា ដូចជា​ប្រយ័ត្ន​ក្នុងការ​ស្លៀកពាក់​ជាង​មុន​

1202
ចែករម្លែក
  • 253
    Shares

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង​កញ្ញា សេង សូ​ណា ដែល​ល្បី​មាន​ដើមទ្រូង​ធំ​ឱ្យ​ប្រុសៗ​ពេញចិត្ត​នោះ បាន​លេចមុខ​នៅ​ក្រសួង​ព័ត៌មាន ប៉ុន្តែ​មិន​ហ៊ាន​បញ្ចេញ​ឡើយ ដោយ​លើក​នេះ​សម្លៀកបំពាក់​បិទ​ជិត​យ៉ាង​ត្រឹមត្រូវ​ណាស់​។

​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ កម្មវិធី “​កុន​ខ្ញុំ​” របស់​ស្ថានីយទូរទស្សន៍​ជាតិ​នៃ​កម្ពុជា (​ទ​.​ទ​.​ក​,TVK) បានផ្តល់​ក​ត្តិ​យស​ដល់​តារា​សម្តែង​ល្បីឈ្មោះ​កញ្ញា សេង សូ​ណា ឡើងមក​ធ្វើ​កិច្ចសំភាសន៍​ពី​ការងារ​សិល្បៈ ប៉ុន្តែ​វត្តមាន​របស់​នាង​បានបង្ហាញ​ខ្លួន​ក្នុង​សភាព​ដូច​ថត​ទៅ​រឿង​សម័យ​បារាំង​ពី​សង្គមចាស់ ដែល​នាង​ស្លៀក​រ៉ូ​ប​យ៉ាង​ធំ​មួយ​ដ៏​ប្លែក​ភ្នែក​។ សូម្បីតែ​ពិធីករ​ពិធី​ការិនី និង​មន្ត្រី​បច្ចេកទេស​នៃ​កម្មវិធី​នេះ​ក៏​ភ្ញាក់ផ្អើល​វត្តមាន​ចំពោះ​នាង ហើយក៏​ស្មានតែ​នាង​ឡើង​កម្មវិធី​របស់​ទូរទស្សន៍​ជាតិ​លើក​នេះ​លេងខ្លួន​សិច​ស៊ី​ដូច​ថតកុន​រាល់ដង ប៉ុន្តែ​នាង​បែរជា​មក​ពាក់​បិទ​ជិត​គ្មាន​បញ្ចេញ​សាច់​អ្វី​សូម្បីតែ​បន្តិច​សោះ​។

​ជាមួយគ្នា​នោះ កញ្ញា សេង សូ​ណា រូបនេះ​ត្រូវបាន​អ្នកមើល​ឃើញ​នៅ​ទីនោះ​នាំគ្នា​គិតថា​កញ្ញា​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ស្លៀកពាក់​ក្នុងពេល​ថត​នៅ​ទូរទស្សន៍​ជាតិ​របស់​ប្រទេស​។​ កញ្ញា សេង សូ​ណា បាន​បង្ហើប​ឱ្យ​រស្មី​កម្ពុជា​ដឹងថា មិនមែន​នាង​ខ្លាច​ត្រូវមាត់ ឬ ការរិះគន់​ពី​ក្រសួង​ព័ត៌មាន ឬ ទ​.​ទ​.​ក ឡើយ ដោយសារតែ​ជា​អ្នកសិល្បៈ​មួយរូប ដែលមាន​ស្នាដៃ​ជាច្រើន​និង​ប្រឡូក​អស់​រយៈពេល​ចង់​១០​ឆ្នាំ​មកហើយ ដូច្នេះ​នាង​ដឹងថា នាង​ត្រូវ​តុបតែង​ខ្លួន​បែបណា ហើយ​ជាពិសេស​កម្មវិធី​ជាតិ នេះ​តែម្តង​នាង​ប្រាកដ​ជាតិ​ស្លៀកពាក់​ឱ្យ​ស្អាត និង ប្លែក ប៉ុន្តែ​មិនមែន​សិច​ស៊ី​ដូច​រាល់​នោះទេ​។

​តារា​សម្តែង​ដើមទ្រូង​ធំ​ដ៏​ទ្រលុកទ្រលន់​រូបនេះ​បាន​បញ្ជាក់ថា បើទោះបីជា កម្មវិធី “​កុន​ខ្ញុំ​” មិនបាន​ណែនាំ ឬ ផ្តាំ​ឱ្យ​នាង​ស្លៀកពាក់​បែបណាក៏ដោយ​ក៏​នាង​បានដឹង​រួចជាស្រេច​ទៅហើយ​ត្រូវ​ធ្វើខ្លួន​បែបនេះ ដើម្បី​សាក​សម និង កុំឱ្យ​មហាជន​រិះគន់​ច្រើន​បន្តទៀត​។ ម្យ៉ាងទៀត​នាង​ចង់​ស្លៀកពាក់​ម៉ូត​ណា​ជិតៗ​ម្តង ពីព្រោះ​ដើមទ្រូង​នាង​ពិត​ជាធំ​មែន​៕ ល​