​សេង ស្រឿ​ន ស្វែងរក​ជ័យជំនះ​បាន​ឬទេ ក្នុងការ​ប្រកួត​លើក​ទី​៣ នេះ​?

220
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​ថ្ងៃទី​១៦ វិច្ឆិកា នេះ អ្នក​ប្រដាល់​កម្ពុជា សេង ស្រឿ​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ លូ​ម លេង (Loom Leng) ។​

​នេះ​ជា​គូប្រកួត​ដ៏​តឹងតែង​មួយ សម្រាប់ សេង ស្រឿ​ន ព្រោះ លូ​ម លេង ធ្លាប់ធ្វើ​ឲ្យ សេង ស្រឿ​ន ចាញ់​ប៉ុន្មាន​លើក មកហើយៗ​ពេលនេះ ជួបគ្នា​ក្នុងជំនួប​ខ្សែក្រវាត់ ទៀតផង ។ ការប្រកួត​នេះ ប្រសិនបើ លូ​ម លេង ឈ្នះ វា​មិន​អី​ទេ វា​គ្រាន់តែ​ធ្វើ​ឲ្យ សេង ស្រឿ​ន បាត់បង់​ឱកាស ឡើង​វគ្គ​បន្ត​តែប៉ុណ្ណោះ តែ​ប្រសិនបើ សេង ស្រឿ​ន ឈ្នះ​មានន័យថា គេ​បាន​បង្កើត​នូវ​ប្រវត្តិ​មិន​ច្រំ​ដែល ក្នុង​អាជីព​ប្រដាល់​របស់គេ ។​

សេង ស្រឿ​ន និង លូ​ម លេង​

​ទម្ងន់​ជើង លូ​ម លេង ស៊ី​ក​ញ្ចឹ​ង ក អ្នក​ប្រដាល់​កម្ពុជា អស់​មិនតិច​នាក់​ឡើយ សូម្បីតែ សេង ស្រឿ​ន ក៏​ធ្លាប់​ត្រូវ លូ​ម លេង ស៊ី​ក​ញ្ចឹ​ង ក ដែរ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ វ៉ៃ​បាន ២ ប្រកួត​ដូចគ្នា ដោយ លូ​ម លេង ២​ប្រកួត​របស់គេ ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ។ ចំពោះ សេង ស្រឿ​ន វិញ ពីរ​ប្រកួត​របស់គេ ចាញ់​ទាំង​២​ប្រកួត ដែល​ក្នុងនោះ មួយ​ប្រកួត​ចាញ់ ដោយ​គូប្រកួត​វាយ​ឲ្យ សន្លប់​ទឹក​ទី​២ ទៀតផង ។​

​សេង ស្រឿ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៩២​ដង ឈ្នះ​៧១​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ លូ​ម លេង វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៣​ដង ឈ្នះ​៦៨​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ សេង ស្រឿ​ន អាចបង្កើត​ប្រវត្តិ មិន​ច្រំ​ដែល​បានដែរ ឬទេ ?​។​

ពុ​យ វណ្ណៈ និង កង ណា​ផា​

​ចំពោះ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កង ណា​ផា (Kang Napha) ដោយសារតែ​អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក (Chhang Soek) អវត្តមាន ។ សម្រាប់​ការប្រកួត​នេះ ទោះបី វណ្ណៈ ចាញ់ ក៏​គេ​បានទទួល​ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ​ដែរ តែ​គេ​ត្រូវ​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព​ដាច់ខាត ទាំង រ៉ុង ណា​ផា ក៏ត្រូវ​តែ​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព​ដែរ ។ សូមបញ្ជាក់ថា វណ្ណៈ ២ ប្រកួត​របស់គេ ឈ្នះ​ទាំង ២ ប្រកួត ហើយ​ការប្រកួត​លើក​ទី​៣​នេះ ក៏​គេ​បានទទួល ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ ទៀតផង ។​

​អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រ​វត្ត​ប្រកួត ចំនួន​៧៤​ដង ឈ្នះ​៥៦​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ រ៉ុង ណា​ផា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧០​ដង ឈ្នះ​៥៨​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១ ដង​។ ការប្រកួត​នេះ ទោះបី​តម្រូវ​ឲ្យ​ពួកគេ​ទាំង ២ វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ក៏ពិតមែន តែ​នរណា ក៏មាន​ជំនឿ​ចិត្ត​ថា ពួកគេ​ពិតជា​លំបាក​ស៊ីគ្នា​ហើយ ។ នរណា ឈ្នះ ចាំមើល​ប្រកួត​ចប់ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ចំពោះ​គូប្រកួត ក្រៅ​ព្រឹត្តិការណ៍ ខ្សែក្រវាត់​វិញ​នោះ ហុង សុវណ្ណ ចាន់​សុធី ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ពេជ្រ ពិសិដ្ឋ ក្លិប​ចលនា​យុវជន​១៥៧ គុន​ខ្មែរ ប្រកួត​ជាមួយ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ អ្នក​ប្រដាល់​ជើងចាស់ ជុន សាវុធ ក្លិប​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ប្រកួត​ជាមួយ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v