​សេចក្ដីព្រាងច្បាប់​ស្ដី​“​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​”​ត្រូវបាន​អនុម័ត​

184
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែននាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុ​ជានា ​ព្រឹក​ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩ បាន​ពិភាក្សា​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​“​ពាណិជ្ជ កម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​”ជា​ផ្លូវការ​ហើយ។នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី​“​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​” នឹង​ជួយ​ឱ្យ​កម្ពុជា​ត្រៀមលក្ខណៈ​និង​បោះជំហាន​ថ្មី​មួយទៀត​ក្នុងការ​ទទួលយក​ប​ដិវត្ត​ន៍​ឧស្សាហកម្ម​ទី៤និងឈានទៅរក​ការកសាង​សេដ្ឋកិច្ច​ឌីជីថល​រឹងមាំ​មួយ​ដោយ​ឈាន​ចេញពី​ការគ្រប់គ្រង​សកម្មភាព និង​សហប្រតិបត្តិការតាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​ឌីជីថល​តាម​សម័យថ្មី​នៃ​សករាជ​បច្ចេ កវិទ្យា​ព័ត៌មាន​។​

​ច្បាប់​នេះ​មាន​គោលបំណង​៖១.គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ព្រះរា ជាណាចក្រ​កម្ពុជា​និង​ជាមួយ​អន្តរជាតិ ។​ ២.​បង្កើត​ភាព​ប្រាកដ​ប្រជា​ផ្នែក​គតិយុត្ត​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​រដ្ឋប្បវេណី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។​៣. ផ្ដល់​ទំនុកចិត្ត​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់ទំនាក់ទំនង​អេឡិចត្រូនិក​។​

​ច្បាប់​នេះ​មាន​គោលដៅ​៖១.កំណត់​អំពី​យថាភូត​ភាពសុក្រឹតភាពនិងភាព​អាច​ជឿទុក ចិត្ត​បាន​នៃ​ទម្រង់​អេឡិចត្រូនិក​។២.​ជំរុញ​ការអភិវឌ្ឍ​ក្របខណ្ឌ​គតិយុត្ត​និង​ធុរកិច្ច​ដើម្បី​អនុវត្ត​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​ប្រកបដោយ​សុវត្ថិភាព​។​ ៣.​បង្ការ​និង​បង្ក្រាប​អំពើ​ដែល​បង្ក​ការខូចខាតដល់​ទិន្នន័យ​និង​ប្រព័ន្ធ​ព័ត៌មាន​។​ ៤.​លុបបំបាត់​ឧបសគ្គ​ទាំងឡាយ​ដែល​រាំងស្ទះ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ហើយ​ដែល​កើតចេញពី​ភាពមិនប្រាកដប្រជា​នៃ​លក្ខខណ្ឌ​តម្រូវ​ចំពោះ​លិខិត​ជា​លាយលក្ខណ៍អក្សរ​និង​ហត្ថលេខា​។​៥.​សម្រួល​ដល់​ការតម្កល់​ឯកសារ​តាម​ប្រព័ន្ធ​អេ​ឡិចត្រូ​និក​ជាមួយ​ស្ថាប័ន​សាធារណៈ​និង​លើកកម្ពស់​ការផ្ដល់សេវា​កម្ម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ស្ថាប័ន​សាធារ ណៈ​តាមរយៈ​ការប្រើប្រាស់​កំណត់ត្រា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​អាច​ជឿ​ទុកចិត្តបាន​។​៦.​បង្កើត​វិធានបទ​ប្បញ្ញត្តិ​និង​ស្តង់ដាដែល​ទាក់ទង​នឹង​យថាភូត​ភាព​និង​សុក្រឹតភាព​របស់ កំណត់ត្រា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ច្បាប់​នេះ​ត្រូវអនុវត្ត​លើ​សកម្មភាព​ឯកសារ​និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​រដ្ឋប្បវេណី​ទាំងអស់​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើកលែងតែ សកម្មភាព​ឯកសារ និង​ប្រតិបត្តិ​ការទាក់ទង​នឹង​៖១. កា​បង្កើត​ឬ​ការអនុវត្ត​លិខិត​ប្រគល់​សិទ្ធ​។ ២.ការបង្កើត​ឬ​ការចុះហត្ថលេខា​លើ​មតកសាសន៍ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ទាក់ទិន​នឹង​សន្តតិ​កម្ម​។ ៣.​រាល់​កិច្ចសន្យា​សម្រាប់​ការលក់ការផ្ទេរឬ​ការបោះបង់​សិទ្ធ​លើ​អចលនទ្រព្យ​ឬ​ផលប្រយោជន៍​ផ្សេងៗទៀត​នៅក្នុង​ទ្រព្យ​នោះ​។​៤.ការផ្ទេរ​អចលនវត្ថុ​ឬ​ផលប្រយោជន៍​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​អចលនវត្ថុ​នោះ​។​៥.​ករណី​លើកលែង​ផ្សេងទៀត​ដែល​ត្រូវកំណត់ដោយ​អនុក្រឹត្យ​។​

​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំតាក់តែង​ដំបូង​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​ដោ យមាន​ការចូលរួម​អ្នកជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​និង​មានការជួយឧបត្ថម្ភ​ពី​អ្នកជំនាញការ​របស់​ធ​នាគារ​ពិភពលោក​(World Bank)​ក្នុង​ឆ្នាំ​២០១២​និង​ពី​ជំនាញការ​ជាតិ​ក្នុង​ឆ្នាំ​២០១៤​ផងដែរ។ដោយសេចក្ដីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​និង​មា ន​តម្រូវ​ការចាំបាច់​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់​គំរូ​ជាច្រើន​របស់​អង្គការសហប្រជាជាតិកិច្ចព្រមព្រៀង​និង​ត្រូវ​ធានា​សង្គតិភាព​ជាមួយ​សន្ធិសញ្ញា​អន្តរជាតិ​ផងដែរ​នោះ​ទើប​នៅ​ឆ្នាំ ២០១៦​ក ន្ល​ង​ទៅ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានផ្ដល់ជំនួយ​បច្ចេកទេស​និង​ជំនាញការ​ឱ្យជួយ​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ​ជា​បន្តបន្ទាប់​៕​