​សេចក្តីព្រាងច្បាប់​ចំនួន​៣​ត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ​

1098
ចែករម្លែក
  • 79
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​ពិភាក្សា​អនុម័ត​ទៅលើ​ស្ត្រី​ព្រាង​ច្បាប់​ចំនួន ៣​។​ទី​១.​ស្ដី​ព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​។​

​ទី​២.​សេចក្តីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ​ទី​៣.​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធន៍កម្ម​មាត្រា​ទី ៣ មាត្រា​ទី ២៣ មាត្រា​ទី ៣០ មាត្រា​ទី ៣៣ មាត្រា​ទី ៣៤ មាត្រា​ទី ៣៥ មាត្រា​ទី ៣៦ មាត្រា​ទី ៣៧ មាត្រា​ទី ៣៨ មាត្រា​ទី​៣៩​មាត្រា​ទី​៤0​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​និង​ការធ្វើ​អាជីវកម្ម​ធនធាន​នានា​ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ប្រាស់​ដោយ​រាជក្រម​លេខ នស​/​រកម​/០៧០១/០៩ ចុះ​ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០១ ។​

​ទី​៤.​បញ្ហា​ផ្សេងៗ​សំណើសុំ​ការយល់ព្រម​ពី​គណ​:​រដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី (AFoCo) ៕S/​