​សេព​គ្រឿងញៀន​ច្រើន​ហួស​កម្រិត​បណ្តាល​ឱ្យស្លាប់​ក្នុង​បន្ទប់​ជួល​

657
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង​ដោយសារតែ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួស​កម្រិត​រហូតដល់​ថ្នាក់​គាំងបេះដូង​ស្លាប់​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិត​តាម​ផ្លូវលំ​ភូមិ​ទ្រា​៤​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ​កាលពី​ព្រលប់​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​សព​ឈ្មោះ​ជាវ​ណ្ណា​រ័ត្ន​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ (​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​)​។​ប្រភព​ដដែល​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​អ្នកស្នាក់នៅ​ក្បែរ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​មិនឃើញ​បុរស​ដែល​ស្លាប់​ចេញមក​អង្គុយ​ជក់បារី​ដូច​រាល់ថ្ងៃ​ទើប​គាត់​ដើរទៅ​អើតមើល​ឃើញ​ដេក​ស្ដូកស្ដឹង​ហៅ​មិន​ងើប​។​ទើប​ប្រ​ញ៉ាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ចុះមក​ពិនិត្យមើល​ទើប​ដឹងថា​ស្លាប់​ពិតប្រាកដ​មែន​។​

​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង​សុ​វណ្ណា​រ័ត្ន​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បាន​ចុះមក​ពិនិត្យ​សាកសព​ឈ្មោះ​ជាវ​ណ្ណា​រ័ត្ន​រួច​បញ្ជាក់​អះអាង​សព​ឈ្មោះ​ជាវ​ណ្ណា​រ័ត្ន​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​(​បណ្តាលមកពី​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​) ពិតប្រាកដ​មែន ។​

​បច្ចុប្បន្ន​សាកសព​ឈ្មោះ​ជាវ​ណ្ណា​រ័ត្ន​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​បាង ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ៕S/​