​សែន​ក្រុង​ពាលី​នៅត្រង់​រូប​អវតា​លោ​កិ​ស្វរៈ​ប្រាសាទបន្ទាយឆ្មារ​ដើម្បី​សុំ​សេចក្តីសុខ​

190
ចែករម្លែក

ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ក្រុម​អ្នករៀបចំ​និង​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​លោក អ៊ុ រាត្រី ភិ​បាល​ខេត្តបន្ទាយមានជ័យ​។​ជាមួយ​មន្ត្រីក្រោមឱវាទ​បានធ្វើ​ពិធី​ខាង​ពុទ្ធ​សា​សា​នា​លាយឡំ​ព្រហ្មញ្ញសាសនា​និង​ជំនឿ​តាម​ទំនៀម​ដោយ​ធ្វើ​ពិធីសែនក្រុងពាលី​និង​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​ប្រជារាស្ត្រ​មន្ត្រីរាជការ​កងកម្លាំង​ថ្នាក់ដឹកនាំ​និង​ប្រទេស​កម្ពុជា​និង​ដោយឡែក​នៅ​ខេត្តបន្ទាយមានជ័យ​។​

ពិធី​បានធ្វើ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្ថ​និង​ថ្ងៃ​សុក្រ​១៣​និង​២៤​កើត​ខែមាឃ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៦​និង​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែលមាន​ក្រុម​ពិធីការ​អាចារ្យ​និង​តន្ត្រី​ក្រុមព្រះ​បរមរាជវាំង ។​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​និង​អ្នកចូលរួម​ក៏បាន​ថ្វាយ​គ្រឿង​សក្ការៈ​គោរពបូជា​ថ្វាយ​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​៣២​ជា​ព្រះ​ពោធិសត្វ​ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​យក​ជា​និមិត្តរូប​នៃ​ខេត្ត​និង​កន្សៃសារពេជ្ញ​,​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦​ព្រមទាំង​ព្រះមហាក្សត្រ​គ្រប់​រជ្ជកាល​ទាំង​អង្គ​មុនៗ​។​

​ជាងនេះទៅទៀត​ពិធីសែនក្រុងពាលី​បួងសួង​នៅ​ប្រាសាទបន្ទាយឆ្មារ​ជា​ប្រាសាទ​ដែល​ធំជាងគេ​ក្នុង​ខេត្ត​នេះ ក៏​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ «​មាឃ បូជា​»​នា​ថ្ងៃ ១៥ កើត ពេញ បូណ៌មី ខែ មាឃ​ដែល​ពុទ្ធសាសនិក តែងតែ នាំ គ្នា ប្រារព្ធ ពិធី ដ៏ ធំ មួយ​រំឭក ដល់ ព្រឹត្តិការណ៍ សំខាន់ មួយ ចំនួន ដែល បាន កើត ឡើង នៅក្នុង​សម័យ​ពុទ្ធ​កាលដែល​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​កាលពី​ទ្រង់​នៅមាន​ព្រះ​ជន្មាយុ​នៅឡើយ​។​ថ្ងៃ​មាឃបូជា គឺ រំឭក ទៅ ដល់ ថ្ងៃ ដែល ព្រះ សម្មាសម្ពុទ្ធ ទ្រង់ ដាក់ អាយុ សង្ខារ​ចូល​បរិនិព្វាន ។​

​ជា​ថ្ងៃ​រំលឹក ទៅ ដល់ ពេល ដែល ព្រះពុទ្ធ អង្គ សម្ដែង នូវ ឱវាទ បាតិមោក្ខ ប្រទាន ដល់ ព្រះ ភិក្ខុ សង្ឃ​ជា​អរហន្ត​ទាំង​១.២៥០​អង្គ​ដែល​បានមក​ចូលរួម​ចតុរង្គសន្និបាត​។​ហើយ​ខេត្តបន្ទាយមានជ័យ​បាន​ប្រារព្ធ​បុណ្យមាឃបូជា​ធំ​នៅ​ប្រាសាទបន្ទាយឆ្មារ​។​ក្នុងនោះ​មាន​និមន្ត​ព្រះសង្ឃ​៥២០​អង្គ​គោចរ​បិណ្ឌ​បាត្រ ៕S/

​រូបថត​៖​សែន​ក្រុង​ពាលី​នៅត្រង់​រូប​អវតា​លោ​កិ​ស្វរៈ​ប្រាសាទបន្ទាយឆ្មារ​ដើម្បី​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​។​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ចូលរួម (​រូប​៖ ភ្នំ​ស្វាយ​)​