​សំណង់ព្រះវិហារ​វត្ត​ស្រះស្រង់​ហៅ​វត្ត​បឹងល្វា​គ្រោង​បញ្ចប់​​នៅ​ចុងឆ្នាំ​នេះ​

707
ចែករម្លែក
  • 248
    Shares
ព្រះវិហារ​វត្ត​ស្រះស្រង់​ហៅ​វត្ត​បឹងល្វា​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ​

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​បានបញ្ជាក់​ថា​សំណង់​ព្រះវិហារ​វត្ត​ស្រះស្រង់​ហៅ​វត្ត​បឹងល្វា​ស្ថិតនៅ​ភូមិ​បឹងល្វា​លើ ឃុំ​បឹងល្វា ស្រុក​សន្ទុក​ខេត្តកំពង់ធំ​បច្ចុប្បន្ន​សម្រេចបាន​ជាង​៦០​ភាគរយ​ហើយ​និង​អាច​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​

លោក ឯក ប្រុស អ្នកទទួល​ការងារ​សាងសង់​បានបញ្ជាក់​នៅ​ថ្ងៃទី​៨​មុ​នា​ឆ្នាំ​២០១៩​ក្នុងពេលដែល​លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ​ចុះជួយ​ស្រុក​​សន្ទុក​​​​​អញ្ជើញ​ទៅពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​ព្រះវិហារ​នេះ​។​

​លោក​ឯក​ប្រុស​បាន​ជម្រាប​ប្រតិភូ​ថា​ព្រះវិហារ​វត្ត​ស្រះស្រង់​បានចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១២ ដោយ​សង់​ថ្មី​នៅលើ​ទីទួល​ព្រះវិហារ​ចាស់​។​ព្រះវិហារ​ថ្មី​នេះ​សង់​អំពី​ថ្ម​ប្រក់​ក្បឿង​ទំហំ​ ១១​ម៉ែត្រ​គុណ​២២​ម៉ែត្រ និង​មាន កម្ពស់​១៦​ម៉ែត្រ​ក្រោម​កា​ជួយឧបត្ថម្ភ​គាំ​ទេ​ទ្រ​ពី​សំណាក់​លោក​ជា ចាន់តូ​និង​លោកស្រី​ព្រមទាំង​ក្រុម​កា​ងារ​។​

​លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​
​ចុះជួយ​ស្រុក​សន្ទុក​អញ្ជើញ​ទៅពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​ព្រះវិហារ​វត្ត​ស្រះស្រង់​(​រូបថត​ក្រុមការងារ​)​

​គួររំលឹកថា​ដើម្បី​មកកាន់​វត្ត​ស្រះស្រង់​ដែលជា​វត្ត​ចំណាស់​មួយ​នេះ​ត្រូវធ្វើ​ដំណើរ​ចម្ងាយ​ជាង​៧០​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦​ត្រង់​ផ្សារ​ឃុំ​កំពង់ថ្ម​។​នៅក្នុង​ស័​ម​យ​សង្គ្រាមស៊ីវិល​ប្រជាជន​តំបន់​នេះ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​តំបន់​ឃុំ​បឹងល្វា​ក្រោម​ជាប់​នឹង​ឃុំ​កំពង់ថ្ម​។​ប៉ុន្តែ​ក្រោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​នា​ឆ្នាំ​១៩៩៨​និង​មានការ​លើទឹក​ចិត្ត​ព្រមទាំង​ការ​កា​គិតគូ​ពី​រាជ​រដ្ឋា​ភ​បា​លពី​សេស​សម្ដេច​តេ​ជោ​ហ៊ុនសែន​នោះ​ទើប​ប្រជាពលរដ្ឋ​បាន​វិញ​មក​រស់នៅក្នុង​ភូមិករ​ចាស់​វិញ​និង​ប្រកប​កិច្ចការ​ទទួលទាន​ដូចដើម​វិញ​និង​មាន​ជីវភាព​រស់នៅ​ធូរធា​ជា​បន្តបន្ទាប់​ក្នុងនោះ​រួមទាំង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​សាធារណៈ​។​

​នៅក្នុង​ឱកាស​នោះ​លោក​ជា​ចាន់តូ​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​គ្មាន​សម្បត្តិ​ណា​ប្រសើរ​ជា​សុខសន្តិភាព​និង​ការរួបរួម​សាមគ្គី​គ្នា​ទេ​។​ប្រសិន​ណា​ស្រុកទេស​មិនមាន​សុខសន្តិភាព​ដូច​ពេលនេះ​ទេ​យើង​ក៏​គ្មាន​ឱកាស​បានរស់នៅ​ប្រកបការងារ​ដោយ​សុខសាន្ត​បានដែរ​ហើយក៏​មិនបាន​វិល​មក​រស់​លើ​ទឹកដី​កំណើត​ពី​ដូនតា​របស់ខ្លួន​ដូច​ពេលនេះ​ដែរ​។​ជាក់ស្ដែង​តាមរយៈ​សមិទ្ធផល​ព្រះវិហារ​ថ្មី​ដែល​កំពុង​កសាង​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ប្រជាជាតិ​យើង​ពិតជា​មានកា​រស់នៅ​ប្រកបដោយ​សុខក្សេមក្សាន្ត​និង​មានការ​អភិវឌ្ឍ​យ៉ាងពិត​ប្រក​ដ​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​រាជរដ្ឋាភិបាល​ដឹកនាំ​របស់​សម្ដេច​ស៊ុន សែន​។​

    ជាមួយនឹង​វត្ត​មាននៅ​ទីនោះ​លោក ជា ចាន់តូ បាន​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​និង​បាន​សន្យាថា​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំ​ដល់​តំបន់​នេះ​បន្ថែមទៀត​ដើម្បី​តំបន់​សាច់​ស្រយាល​មួយ​នេះ​ដល់​ការ​អ​ភ​វិ​វ​ឌ្ឍ​ដូច​តំបន់​នេះ​ផ្សេងៗ​ទៀត​៕សរន