​សំណង់​ខុសច្បាប់​១​កន្លែង​ក្នុងស្រុក​ពួក​ត្រូវបាន​ផ្អាក​ការសាងសង់​

137
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​មន្ត្រី​ក្រុមការងារ​នាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់​និង​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ធ្វើ​ការផ្អាក​សកម្មភាព​សាងសង់​សំណង់ ដែល​ផ្ទុយ​ទាំងស្រុង​ពី​ការស្នើសុំ​។​ដែលមាន​ក្នុង​កិច្ចសន្យា​សាងសង់​និង​បាន​ព្រមព្រៀង​លើ​គំរូ​ប្លង់​ស្ថាបត្យកម្ម​រវាង​អ្នកស្នើសុំ​និង​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ម្ចាស់​សំណង់​ឈ្មោះ​ញូ​ង​សុមាលី​ភេទ​ស្រី​អាយុ​៤៣ ឆ្នាំ នៅ​ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។​

​លិខិតអនុញ្ញាត​របស់​អជ្ញាធរ​ជាតិ​អប្សរា តម្រូវឱ្យ​ម្ចាស់​សាងសង់​ជា​ប្រភេទ​សំណង់ផ្ទះ​ខ្មែរ​បុរាណ ឈើ​លើ ថ្ម​ក្រោម ប្រក់​សង្ក​សី​ពណ៌​ក្រហម បណ្តោយ​មាន​ប្រវែង ៧​ម៉ែត្រ ទទឹង​មាន​ប្រវែង ៥​ម៉ែត្រ សរុប​ខ្នង​ដំបូង​មាន​ប្រវែង​៧,២​ម៉ែត្រ​។​ប៉ុន្តែ​ផ្ទុយទៅវិញ​ម្ចាស់​សំណង់​បាន​សាងសង់​ជា​ប្រភេទ​សំណង់ផ្ទះ​ថ្ម​ទៀត​ដែលមាន​បណ្ដោយ​ប្រវែង​១០​ម៉ែត្រ​ទទឹង​មាន​ប្រវែង​៨​ម៉ែត្រ​និង​កម្ពស់​មាន​ប្រវែង​៣.៥០​ម៉ែត្រ ដែល​ខុស​នឹង​លិខិតអនុញ្ញាត​ទាំងស្រុង​។​

​បន្ទាប់មក​ក្រុមការងារ​បាន​ចុះ​ផ្អាក​ការសាងសង់​និង​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​សំណង់​ឱ្យ​កែតម្រូវ​តាម​លិខិតអនុញ្ញាត​ហើយ​ម្ចាស់​សំណង់​ក៏បាន​យល់ព្រម​ចូលរួម​ផ្ដិតមេដៃ​លើ​កំណត់ហេតុ​និង​ធ្វើ​កិច្ចសន្យា​ផ្អាក​ការសាងសង់​ព្រមទាំង​យល់ព្រម​កែតម្រូវ​ទៅតាម​ច្បាប់​ដែល​អនុញ្ញាត​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ។​

​ដើម្បី​បញ្ចៀស​នូវ​ការប៉ះពាល់​ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន​អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការអនុញ្ញាត​សាងសង់​មេត្តា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​ម៉ឹងម៉ាត់​បំផុត​ចំពោះ​ការសាងសង់​សំណង់​របស់ខ្លួន​៕S/

រូប​ថ​តៈ​សំណង់​ខុសច្បាប់​១​កន្លែង​នៅ​ភូមិ​ស្វាយ​ឃុំ​ខ្នាត​ស្រុក​ពួក​ត្រូវបាន​ផ្អាក​ការសាងសង់​(​អប្សរា​)​

#