​សំណង់​គ្រប់​ប្រភេទ​ដែល​សង់​រំលោភ​លើដី​ប្រឡាយ​អូរ​វែង​ក្នុង​ខណ្ឌឫស្សីកែវ​ត្រូវ​រុះរើ​ចេញ​

486
ចែករម្លែក
  • 47
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​សេចក្ដីជូនដំណឹង​ដែល​ទទួលបាន​កាលពី​ថ្ងៃ​ទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​អាជ្ញាធរ​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយទឹក​ផ្លូវថ្នល់​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​រៀបចំ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​និង​បង្កា​ទប់ស្កាត់​ការរំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​។​

​រដ្ឋបាល​ខណ្ឌឫស្សីកែវ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដែល​បាន​សាងសង់​រំលោភ​លើដី​ប្រឡាយ​អូរ​វែង​ស្ថិតនៅ​ក្នុងភូមិ​៤​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌឫស្សីកែវ​។​បន្ថែម​ពីនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាបនា​ប្រឡាយ​បេតុង​ដោយ​ធ្វើការ​បុក​ស៊ី​ផាយ​និង​ស្ថាបនា​ផ្លូវ​ស្រប​សងខាង​ប្រឡាយ​អូរ​វែង​ជំហាន​ទី​១​។​ចាប់ពី​ចំណុច​ស្ពាន​ទ្រី​ភាព​ដល់​ចំណុច​ស្ពាន​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំ​រេ​ទី​១ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឫស្សីកែវ តំណាង​លោក ជា ពិសី អភិបាលខណ្ឌ បាន​ឲ្យ​ដឹងថា ការជូនដំណឹង​ក្នុងការ​ហាមប្រាម​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​របង​ឬ​សាងសង់​សំណង់​ផ្សេងៗ​រំលោភ​ចូល​ដី​សង្ខាង​មាត់​ប្រឡាយ​អូរ​វែង ពី​សំណាក់​ប្រជាពលរដ្ឋ​ខាងលើនេះ បាន​អនុវត្ត​ឡើង​ភ្លាមៗ ។

​ក្រោយពី​រដ្ឋបាល​ខណ្ឌ​យោង​ស្មារតី​អង្គប្រជុំ​កន្លង​ទៅដោយ​ទទួលបាន​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​ពី​លោក​ឃួ​ង​ស្រេង​និង​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាននិងកំពុង​គ្រោង​ធ្វើការ​បុក​ស៊ី​ផាយ​ស្ថាបនា​ជា​ផ្លូវ​បេតុង​អម​សង្ខាង​ប្រឡាយ​ក្នុង​ជំ​ហ៊ាន​ទី​១ ដើម្បី​ចុះបញ្ជី​ប​ញ្ជូ​ល​ជា​សម្បត្តិ​របស់​រដ្ឋ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អភិបាលរងខណ្ឌ​រូបនេះ​បាន​បន្ថែមថា​គម្រោង​នេះ​មាន​ប្រវែង​រាប់​ចាប់ពី​គីឡូ​លេខ​៩​ខាងមុខ​ហ្គ្រេ​ន​ភ្នំពេញ​ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយ​រហូតមកទល់​ខាងជើង​ចំណតរថយន្ដ​សុរិយា​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ដែល​បានកំណត់​យក​ទទឹង​៨០​ម៉ែត្រ​៕S/​