​សំណង់​អត់​ច្បាប់​មួយ​ដែល​កំពុង​សង់​រំលោភ​ដី​ចំណី​ផ្លូវជាតិ​លេខ​៥​ប្រហែលជា​ទប់​មិន​ជាប់​

599
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​អ្នកដឹង​រឿង​បាន​និយាយថា​សំណង់​ស្ថានីយ៍​ប្រេង​អត់​ច្បាប់​មួយ​ដែល​កំពុង​សង់​រំលោភ​ដី​ចំណីផ្លូវ​ជាតិ​លេខ​៥​ប្រហែលជា​ទប់​មិន​ជាប់​ទេពី​ព្រោះ​គេ​ត្រូវដង​ត្រូវផ្លែ​គ្នា​អស់​ទៀតហើយ​។

​សំណង់​ស្ថានីយ៍​ប្រេង​ដែល​កំពុង​សាងសង់​រំលោភ​ដី​ចំណី​ផ្លូវជាតិ​លេខ​៥​នេះ ស្ថិតនៅត្រង់ PK៨៦+០០ ក្នុងភូមិ​ព្រៃ​កោះ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​ដោយ​ដក​គម្លាត​ពី​អ័ក្ស​ផ្លូវ​បានត្រឹមតែ​៣៤​ម៉ែត្រ​ប៉ុណ្ណោះ​បើ តាមច្បាប់​ត្រូវ​ដក​គម្លាត​ពី​អ័ក្ស​ផ្លូវ​៤៥​ម៉ែត្រ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​សំណង់​ស្ថានីយ៍​ប្រេង​មួយ​នេះ​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្ត​ទេ​។​នេះ​ជា​ក្បាច់​កូន​កើតមុន​ឪ​(​ធ្វើ​រួច​បាន​រត់​ច្បាប់​តាម​ក្រោយ​)​ដែល​តែងតែ​កើតឡើង​ជា​រើ​យៗ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ មូល​ហេតុដែល​ម្ចាស់​សំណង់​គេ​ហ៊ាន​លោតឆ័ត្រ​បែបនេះ​ដោយសារតែ​គេ​បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​រួចរាល់​អស់ហើយ​។​

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​សំណូមពរ​សុំឱ្យ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោក​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ផង​៕S/​

​សំណង់​អត់​ច្បាប់​មួយ​ដែល​កំពុង​សង់​រំលោភ​ដី​ចំណី​ផ្លូវជាតិ​លេខ​៥​ប្រហែលជា​ទប់​មិន​ជាប់​