​សំណង​ជាង​១​ពាន់​លាន​រៀល​ដល់​ម្ចាស់​ផ្សារ​វិនិយោគ​ចំនួន​ប្រាំបី​ក្នុង​ខេត្តកំពង់ចាម​

935
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​រាជរដ្ឋាភិបាល​បានសម្រេច​ចេញ​ប្រាក់​ទូទាត់​សំណង​ផលប៉ះពាល់​ពី​ការបញ្ចប់​អាណត្តិ​ចំនួន​ជាង មួយ​ពាន់​លាន រៀល​ជូន​ដល់​ម្ចាស់​ផ្សារ​វិនិយោគ​ចំនួន ប្រាំបី កន្លែង ដើម្បី​កំណែទម្រង់​ផ្សារ​។​ពិសេស​ក្នុង​ខេត្តកំពង់ចាម​ទាំងអស់ ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​របស់​គណ​:​អាជីវករ​ផ្សារ​ដែល​កើតឡើង​ពី​ការបោះឆ្នោត​។​
​ ​
​ការទូទាត់​ប្រាក់​សំណង​ដល់​ម្ចាស់​ផ្សារ​វិនិយោគ ដែលជា​គោលការណ៍​រប​ស់​រដ្ឋ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០ ភាគរយ នៃ​ប្រាក់ចំណេញ​រំពឹងទុក​សម្រាប់​រយ​:​ពេល​កំណត់​តែ ប្រាំ ឆ្នាំ​នោះ បាន​ធ្វើឡើង​នៅក្នុង​សាលាខេត្ត​កំពង់ចាម​ដែលមាន​ការចូលរួម​ពី​លោក​គួច ចំរើន អភិបាលខេត្ត​នេះ ។

លោក​នេ​ត មុន្នី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​វាយតម្លៃ និង​ទូទាត់​សំណង​ផលប៉ះពាល់​អំពី​ការបញ្ចប់​អាណត្តិ នៃ​កិច្ចសន្យា​មុន​ការកំណត់​ចំពោះ​ផ្សារ​របស់​ខេត្តកំពង់ចាម​, មន្ត្រី​ពាក់ព័ន្ធ និង​ម្ចាស់​ផ្សារ​វិនិយោគ​ទាំង ប្រាំបី កន្លែង​។​
​ ​
ក្នុងនោះ​មាន​: ទី​១. ផ្សារ​ផ្អាវ ស្រុក​បាធាយ​, ទី​២.​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ , ទី​៣. ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ ,​ទី​៤. ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​, ទី​៥. ផ្សារ​បុសខ្នុរ ស្រុក​ចម្ការលើ​, ទី​៦. ផ្សារ​ស្ពឺ ស្រុក​ចម្ការលើ និង​ទី​៧. ផ្សារ​ស្ទឹងត្រង់ និង​ផ្សារ​មេសរ​ជ្រៃ ម្ចាស់​តែមួយ ស្រុក​ស្ទឹងត្រង់​។ ដោយ​ក្នុងចំណោម​នោះ​ផ្សារ​ដែល​បានទទួល​ប្រាក់​សំណង​ខ្ពស់បំផុត គឺ​ផ្សារ​ស្ទឹងត្រង់ និង​ផ្សារ​មេសរ​ជ្រៃ​ចំនួន​ជាង ៤៦០​ពាន់​លាន​រៀល​ដែល​បានទទួល​សំណង​ទាប​ជាងគេ​បំផុត គឺ​ផ្សារ​ស្គន់​ចំនួន​ជាង ៣៩​ពាន់​លាន​រៀល​។ ដោយមាន​ទឹកប្រាក់​សរុប​ជាង ១.០០០​លាន រៀល​។​

​លោក គួច ចំរើន អ​ភ​បាល​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍​ក្នុងជំនួប​ដោះស្រាយ​ផលប៉ះពាល់​ថា ក្រោយពី​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលការណ៍ ជ្រើស​រើសយក​ផ្សារ​ចំនួន ១៣ ក្នុង​ខេត្តកំពង់ចាម ដើម្បី​កែទម្រង់​ការគ្រប់គ្រង​បែប​លក្ខណ​:​ឯកជន មកជា​ការគ្រប់គ្រង​បែប​លក្ខណ​: គណ​:​អាជីវករ​ផ្សារ​នោះ គឺ​យើង​ជា​អាជ្ញាធរខេត្ត​នេះ​បានរៀបចំ​បទដ្ឋាន​គតិ​យុត្ត​នានា ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​គណ​:​អាជីវករ​ផ្សារ​ដែលមាន​លក្ខន្តិក​: និង​សៀវភៅ​បន្ទុក​ជាដើម​។​
​ ​
​លោ​កម​អភិបាលខេត្ត​បាន​ថ្លែង​ទៀតថា ប៉ុន្តែ​កាលនោះ​មាន​ផ្សារ​ចំនួន ប្រាំបី កន្លែង​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​របស់​ឯក​ជន នៅ​បន្ត​ដោះស្រាយ​ទូទាត់​សំណង​មកដល់​បច្ចុប្បន្ននេះ​។ ឥឡូវនេះ​យើង​សូម​ឯកភាព​លើ​ការ​គណនា និង​គោលការណ៍​របស់​គណ​:​កម្ម​ការ​ចំពោះ​កិច្ច​សម្រេច ទូទាត់​សំណង​ជូន​អ្នកវិនិយោគ​ផ្សារ​ទាំង ប្រាំបី នេះ​។ ដែល​នេះ​សូម​បងប្អូន​ជា​អ្នកវិនិយោគ​ដែលមាន​វត្តមាន​នាឱកាស​នេះ មេត្តា​យោគយល់ ប្រគល់​ផ្សារ​ជូន​គណ​:​អាជីវករ ឳ្យ​បាន​មុន​ការបោះឆ្នោត​សកល​នាពេល​ខាង​មុននេះ​។​
​ ​
​លោក នេ​ត មុន្នី ប្រធាន​គណ​:​កម្ម​ការ​នេះ​បាន​មានប្រសាសន៍ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សហការ​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម ក្នុងការ​រៀបចំ​ចាត់ចែង​គ្រប់គ្រង របស់​គណ​:​អាជីវករ​ផ្សារ​ទាំង​ចំនួន ១៣ កន្លែង​នេះ​។

ដោយឡែក​ផ្សារ​ចំនួន ប្រាំបី ស្ថិតក្នុង​ការវិនិយោគ​របស់​ឯកជន​នោះ គឺ​យើង​ត្រូវ​បញ្ចប់​អាណត្តិ នៃ​កិច្ចសន្យា​មុន​ការកំណត់ ដោយ​ត្រូវ​ទូទាត់​សំណង​ផលប៉ះពាល់​។ ក្នុងនោះ​យើង​បាន​គណនា លើ​ការទូទាត់​សំណង​កំណត់​សម្រាប់​ផ្សារ​នីមួយៗ នៃ​កិច្ចសន្យា​ចំណាយ​ក្នុងការ​វិនិយោគ ចំណាយ​ក្រៅ​កិច្ចសន្យា និង​ប្រាក់ចំណេញ​រំពឹងទុក​។​
​ ​
លោក​ប្រធាន​បាន​បន្តថា ជាគោលការណ៍​របស់រ​ដ្ឋ គឺ​ផ្តល់ជូន​តែ​ការចំណាយ​ប្រាក់​វិនិយោគ​ក្នុង​សន្យា និង​ប្រាក់​ចំណាយ​រំពឹងទុក ក្នុង​កម្រិត​ចំនួន ៣០ ភាគរយ នៃ​ប្រាក់ចំណេញ​រំពឹងទុក​សម្រាប់​រយ​:​ពេល ប្រាំ ឆ្នាំ គឺ ក្នុង​ទឹកប្រាក់​ចំណេញ​រំពឹងទុក​ប្រមាណ​ជាង ២០០​លាន រៀល​។ ដូច្នេះ​ទឹកប្រាក់​ដែល​ត្រូវ​ទូទាត់​សំណង​សរុប​ចំនួន​ជាង ១.០០០​លាន រៀល​សម្រាប់​ផ្សារ​វិនិយោគ​ទាំង ប្រាំបី កន្លែង​ក្នុង​ខេត្តកំពង់ចាម​។​
​ ​
គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេច​ជ្រើស​រើសយក​ផ្សារ​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម ដើម្បី​កំណែទម្រង់​របៀប​គ្រប់គ្រង​ផ្សារ​តាមរយ​:​ការដេញថ្លៃ​មួយឆ្នាំ​ម្តង ឬ​វិនិយោគ​រយ​:​ពេល​ច្រើន​ឆ្នាំ​ឳ្យ​ក្រុមហ៊ុន​ឯកជន​នោះ មកជា​របៀប​គ្រប់គ្រង​តាមបែប​គណ​:​អាជីវករ​ផ្សារ តាមរយ​:​បោះឆ្នោត​វិញ​។

ដោយ​គោលការណ៍​នេះ​បាន​ចាប់ដំណើរការ​ដល់​ផ្សារ​ចំនួន ប្រាំ កន្លែង​រួចហើយ​កាលពីដើមឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ​ផ្សារ​ចំនួន ប្រាំបី កន្លែង​ផ្សេងទៀត​នេះ​នៅ​មិនទាន់​ផ្ទេរ​ការគ្រប់គ្រង គឺ​មិនទាន់​បញ្ចប់​អាណត្តិ​នៃ​ការវិនិយោគ​ហើយ​ពេលនេះ​រដ្ឋ បានសម្រេច​ទូទាត់​សំណង​ខាងលើ​ដើម្បី​ប្រគល់​សិទ្ធិ​ឳ្យ​គណ​:​អាជីវករ ដែល​ជាប់ឆ្នោត​ហើយ​នោះ​គ្រប់គ្រង​ផ្សារ​តាម​ខ្លឹមសារ​កំណែទម្រង់​នេះ​៕S/
​ ​