​សំណល់​បន្សល់​ពី​សង្គ្រាម និង​សន្ដិភាព​

385

បទពិសោធន៍​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ផ្នែក​មួយ​៖
១)​ទាក់ទង​នឹង​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា ប្រាសាទព្រះវិហារ និង​មជ្ឈមណ្ឌល សន្ដិភាព​អន្លង់វែង

ការិយាល័យ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែលជា​អតីត​ទីបញ្ជាការ​របស់​តា​ម៉ុក ស្ថិតនៅ​ពើយ​តា​ម៉ុក លើ​ខ្នងភ្នំ​ដងរែក (​រូប​៖ មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា​)

​អ្វីដែល​នៅ​សេសសល់​ពី​សង្គ្រាម ព្រមទាំង​ជា​សាក្សី ឬ​ភ័ស្តុតាង​រម្លឹក​ដល់​បញ្ហា​នា អតីតកាល​បាន​នោះ មាននៅ​សព្វទិសទី​ពេញ​ប្រទេស​កម្ពុជា​។ មួយចំនួន​គឺជា​ប្រជាជន ដែល​ធ្លា​ប់រង​ទុក្ខ​នា​សម័យ​ខ្មែរក្រហម​ហើយ​គាត់​យក​បទពិសោធ​ន៏​ដែល​បាន​ជួបប្រទះ​មក អប់រំ​អ្នកជំនាន់ក្រោយ ឬ​ឧទ្ទិស​ដល់​អ្នក​ដែល​បាត់​បង់ជីវិត តែ​អកុសល​សំណេស​សំណល់ មួយចំនួន​វិញ ទៅជា​ផ្តល់​សេចក្តី​រង​ទុក្ខលំបាក​វេទនា​ជា​បន្តបន្ទាប់​នៅ​ពាសពេញ​ប្រទេស​។ សំណេស​សំណល់​នេះ គឺ​សំដៅទៅ​មីន​បង្កប់​ក្នុង​ដី​នៅ​សេសសល់ ដែល​បាន​បំផ្លិចបំផ្លាញ គ្រួសារ និង​សហគមន៍​ជាច្រើន​ខេត្ត​។ ទោះបីជា​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​សន្ដិភាព​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ក្តី ការ​បោសសំអាត​មីន​សេសសល់​ក្នុងប្រទេស​ទាំង​ប៉ុន្មាន ត្រូវ ការ​ពេល​រាប់​ទសវត្សរ៍ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​យកចិត្តទុកដាក់​រវាង​ស្ថាប័ន​ជាតិ និង អន្ដរជាតិ​។​

​នៅពេល​កងទ័ព​ខ្មែរក្រហម​ដ៏​ធំ​ចុង​ក្រោយពី​បានធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩៨ ផ្ទៃដី​ជាច្រើន​គ្របដណ្តប់​ដោយ​មីន ដែល​ត្រូវបាន​ពង្រាយ​ក្នុង អំឡុង​សង្គ្រាមឈ្លប​របស់​ទ័ពព្រៃ​ខ្មែរក្រហម​នា​គ្រានោះ​។ ឆ្នាំ​១៩៩២ អាជ្ញាធរ​បណ្តោះ អាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា បាន​ចាត់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន កម្ពុជា​ក្នុង​ការជួយ​ជនភៀសខ្លួន​ពី​ស្រុកកំណើត​នៅពេល​មាន​សង្គ្រាម ដើម្បី​ឲ្យ​ប្រជាជន បាន​ត្រលប់​ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។ បច្ចុប្បន្ន មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា គឺជា​អង្គការ​កម្ចាត់មីន​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ដើរតួ​ឯករាជ្យ​ក្នុង​ការបន្ដ បេសកម្ម​ដើម្បី​បំបាត់​មីន​ក្នុងប្រទេស​។ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ព្រមទាំង អ្នក​ឧបត្ថម្ភ យល់ថា​ការ​កម្ចាត់មីន​គឺមាន​សារសំខាន់​ណាស់ សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ប្រជាជន​កម្ពុជា​។

​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​បាន​បើក សម្ពោធ​សារមន្ទីរ​សន្ដិសុខ​នៃ​សកម្មភាព​កម្ចាត់មីន​នៅ​ខេត្តសៀមរាប និង​បាន​ប្រារព្ធ​ពិធី ឡើងជា​ផ្លូវការ​ដើម្បី​ទទួល​វិភាគទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន​១១​លាន​ដុល្លារ ក្នុង​កិច្ចការ ប្រឹងប្រែង​កម្ចាត់មីន​។ ក្នុងនោះ មាន​វត្តមាន​របស់​ម​ន្ដ្រី​រដ្ឋការ​នៃ​រដ្ឋាភិបាល​ទាំងពីរ ដោយ រួមជាមួយ​រដ្ឋមន្ដ្រី​ការពារជាតិ​កម្ពុជា ទៀ បាញ់ និង​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​ជី​( Hidehisa Horinouchi)​។ អ្នកស្រុក​រាប់រយ​នាក់​ដែល​មកពី​សហគមន៍​ជាប់ៗ​គ្នា ក៏មាន​វត្តមាន ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​។ សារៈមន្ទីរ​នឹង​ផ្ដល់​ឲ្យ​អ្នកទស្សនា​បានឃើញ​ពី​ប្រ​វត្ថិ​សាស្ដ្រ​នៃ កិច្ច​ខំប្រឹងប្រែង​កម្ចាត់មីនរ​បស់​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា​ក្នុង​សម័យកាល​បន្ទាប់ពី​សង្គ្រាម​។ សំខាន់​ជាងនេះទៅទៀត សារមន្ទីរ​សន្ដិសុខ​នៃ​សកម្មភាព​កម្ចាត់មីន មាន​គោលបំណង​អប់រំ​ដល់​អ្នកទស្សនា​អំពី​ផលប៉ះពាល់​យូរអង្វែង​នៃ​សង្គ្រាម និង​ការ​ទាម ទារ​សន្ដិភាព​។ មន្ដ្រី​រដ្ឋការ​កម្ពុជា និង​ជប៉ុន​បាន​សរ​ឲ្យ​ឃើញ​នូវ​ស្មារតី​ការទូត ដែល​អ្នក​ចូល រួមទាំង​អស់​បាន​យក​ធ្វើជា​គំរូ​។ កម្ម​ពិធី​នេះ​តំណាង​ឲ្យ ការប្ដេជ្ញាចិត្ត ការសហការ និង​ក្ដីសង្ឃឹម​នៃ​បេសកម្ម​បន្ដ​របស់​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា​ក្នុងការ​កម្ចាត់មីន​ដែល​នៅសល់​នៅ​កម្ពុជា​។​

​លក្ខណៈ​ការងារ និង​គោលដៅ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​ដើម្បី​សន្ដិភាព និង​ភាព​ចម្រុងចម្រើន គឺមាន​ភាពស្រដៀងគ្នា​ទៅនឹង​គោលដៅ​របស់​មជ្ឈមណ្ឌល​សន្ដិភាព អន្លង់វែង​។ ការផ្ដួចផ្ដើម​គំនិតរ​បស់​វិទ្យាស្ថាន​ស្លឹករឹត​ចំពោះ​អន្លង់វែង គឺ​កសាងឡើង​ដោយ ឈរ​ទៅលើ​គោល​ការ​ណ៏​នៃ​ភាព​លូតលាស់​អភិវឌ្ឍ​យូរអង្វែង និង​មានលទ្ធភាព​ទ្រទ្រង់​ខ្លួន ឯង ហើយ​អាច​ប្រតិបត្តិការ​ចុះសម្រុង​យ៉ាង​រលូន​ជាមួយ​សហគមន៍ និង​ដែនដី​។ ដើម្បី​ទាក់ ទាញ​វិស័យ​ទេសចរណ៍ ព្រមទាំង​ជួយ​ដល់​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ដ វិទ្យាស្ថាន​ស្លឹករឹត នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ច​ខំប្រឹងប្រែង​បន្ដ​របស់​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក្នុងការ​កម្ចាត់មីន​នៅក្នុង​តំបន់ និង​ផ្តល់​សុវត្ថិភាព និង​សន្ដិភាព​ផ្លូវចិត្ត​ដល់​សហគមន៍​។

​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​ស្ថិតនៅលើ​ភ្នំ​ដងរែក ដែលមាន​ព្រំប្រទល់​ជាប់ ប្រទេស​ថៃ​។ តំបន់​នេះ គឺ​ចម្លែក​ស្រស់ស្អាត ទោះបីជា​ធ្លាប់​ខ្ទេច​ខាំ​ដោយសារ​សង្គ្រាម និង ត្រូវបាន​ប្រកាន់​ដោយ​សង្គម​សព្វថ្ងៃ​។ តំបន់​ប្រវត្តិសាស្ដ្រ​ទាំង​១៤​កន្លែង ជា​ស្លាកស្នាម​នៃ បន្ទាយ​ចុងក្រោយ​របស់​ខ្មែរក្រហម និង​ថ្នាក់ដឹកនាំ​កំពូល ប៉ុល ពត និង​មេបញ្ជាការ តា​ម៉ុក​។ ភូមិ​ដែល​នៅ​ជុំវិញ​ពោរពេញ​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន ដែល បានធ្វើ​ចំណាកស្រុក​មក​រស់នៅ​តំបន់​នេះ​ដើម្បី​បង្កើត​គ្រួសារ និង​ភ្ជួរ​រាស់​ដី​សម្រាប់ កសិកម្ម​។ ប្រាសាទព្រះវិហារ ដែលជា​កន្លែង​មួយ​ក្នុង​បញ្ជី​ប្រ​វត្ថិ​សាស្ដ្រ​ទាំង​១៤ ស្ថិតនៅ លើ​ភ្នំ​លើ​ព្រំប្រទល់​ថៃ និង​កម្ពុជា​។ ប្រាសាទ​នេះ​គឺ​ធ្លាប់ជា​ទីកន្លែង និង​ប្រធានបទ​នៃ​ជម្លោះ ព្រំប្រទល់ និង​សង្គ្រាមស៊ីវិល​។ តំបន់​នេះ​ក៏ត្រូវ​បាន​ជឿថា​ជា​តំបន់​កាន់កាប់​ចុងក្រោយ របស់​ខ្មែរក្រហម មុន​ពេលដែល​ខ្មែរក្រហម​ត្រូវបាន​ដេញ​ពី​រាជធានី​នៅ​ឆ្នាំ​១៩៧៩​។ ទោះបីជា​យ៉ាងណា តំបន់​នេះ​មិនត្រូវ​បាន​បើក​ជូន​សាធារណជន​រហូតដល់​ឆ្នាំ​១៩៩៨ ពីព្រោះ​តែ កងទ័ព​ព្រៃ​បាន​បន្ដ​ប្រយុទ្ធ​នៅលើ​ភ្នំ​ដងរែក​។ សារសំខាន់​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទ​នេះ កាន់តែ​កើនឡើង ទោះបី​ទ្រង់ទ្រាយ​វា​ត្រូវបាន​ខូចខាត និង​ផ្លាស់​ជា​ដរាប​ដោយសារ សង្គ្រាម និង​ជម្លោះ​រាប់​ទសវត្ស​ន៏​។​

​ការអភិវឌ្ឍ​តំបន់​ប្រ​វត្ថិ​សាស្ដ្រ​អន្លង់វែង​គឺជា​ឱកាស​ក្នុងការ​លើកកម្ពស់​នៃ​ការយល់ដឹង​បន្ថែមទៀត​របស់​ចលនា​ខ្មែរក្រហម​។ ប៉ុន្ដែ​អ្វីដែល​សំខាន់​ជាង​នេះ វា​គឺជា​ឱកាស​សម្រាប់​ផ្សាភ្ជាប់​សហគមន៍​អន្លង់វែង​ទៅ​ប្រទេស​ទាំងមូល និង​ចុងក្រោយ​ទៅ​សហគមន៍​អន្ដរជាតិ​។​ការសហការ​ជាមួយនឹង​ទីភ្នាក់ងារ​ដូចជា​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា ដែលជា អ្នក​ចែករំលែក​នូវ​គោលបំណង​រួម​នៃ​សន្ដិភាព និង​ការអភិវឌ្ឍ បង្កើត​ភាពរឹងមាំ​ដល់​កិច្ច​ខំ ប្រឹងប្រែង​របស់​វិទ្យាស្ថាន​ស្លឹករឹត​នៅ​អន្លង់វែង​។ ដោយ​មានការ​អះអាងថា ដែនដី​មាន សុវត្ថិភាព និង​អាច​រស់​នៅបាន ឱកាស​សម្រាប់​ធ្វើដំណើរ និង​ទេសចរណ៍​ក៏មាន​ការ​កើន ឡើង​ដូចគ្នា​។ ជា​ចុងបញ្ចប់ សហ​ប្រតិ​ប​ត្ដិ​ការរួម​នៅក្នុង​តំបន់​នេះ​នឹង​ជួយ​ធ្វើ សមា​ហរ​ណ កម្ម​សហគមន៍​អន្លង់វែង ឲ្យ​ចូលគ្នា​ជាមួយ​តំបន់​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា ថែមទាំង​ផ្តល់ ការយល់ដឹង​កាន់តែ​ខ្ពស់ ការចេះ​យល់ចិត្ត​គ្នា និង​ការផ្សះផ្សា​គ្នា​ចំពោះ​ប្រទេសមួយ​ដែល នៅតែ​កំពុង​ព្យាយាម​កំណត់​អត្ត​សញ្ញាញ​ខ្លួន បន្ទាប់ពី​សង្គ្រាម​រាប់​ទសវត្ស​។

បទពិសោធន៍​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ផ្នែក​ពីរ​៖

និស្សិត​ដែល​ចូលរួម​ទស្សនកិច្ច​សិក្សា​របស់​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង កំពុង​សម្ភាស​ជាមួយ​អ្នកភូមិ​អំពី​បទពិសោធ​ជីវិត​របស់គាត់​មុន និង​ក្រោយមក​រស់នៅ​អន្លង់វែង (​រូប​៖ មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅពេល​ខ្មែរក្រហម​ត្រូវបាន​បណ្ដេញចេញ​នៅ​ឆ្នាំ​១៩៧៩ សមាជិក​ជាច្រើន រួមទាំង ប៉ុល ពល បាន​រត់​ជ្រក​ខ្លួន​នៅលើ​ភ្នំ​ដងរែក និង​បន្ដ​ប្រយុទ្ធ​ជា​កងទ័ព​ព្រៃ​នៅ​ផ្នែក​ខាងជើង ខាងក្រៅ​ខេត្ត​។ កងទ័ព​ការពារ​ដែល​នៅសល់​ទាំង​ប៉ុន្មាន​បាន​ចុះចូល​នឹង​រដ្ឋាភិបាល​កម្ពុជា នៅ​ប្រាសាទព្រះវិហារ​ឆ្នាំ​១៩៩៨​។ ទោះបីជា​សកម្មភាព​រប​ស់​កងទ័ព​បានបញ្ចប់ អតីត សមាជិក​ខ្មែរក្រហម និង​គ្រួសារ នៅតែ​រស់នៅ​តំបន់​ឆ្ងាយៗ​។ ខ្មែរក្រហម​ត្រូវបាន​ផ្ដាច់​ឲ្យ ឆ្ងាយ​ពី​សង្គម​កម្ពុជា ប៉ុន្ដែ​ខ្មែរក្រហម​នៅតែ​ប្រឈមមុខ​នឹង​ការលំបាក​ដដែល​ដើម្បី​រស់ និង អភិវឌ្ឍ​ឡើងវិញ​នៅក្នុង​តំបន់​ដែល​បាន​ហែក​ចែក​ដោយ​សង្គ្រាម​រាប់​ទសវត្សរ៍​។ សមាជិក​បក្ស​ជាច្រើន​នាក់​រស់នៅ​ក្នុងស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលជា​កន្លែង​របស់​ម​ជ្ឈ មណ្ឌល​សន្ដិភាព​អន្លង់វែង​តាំងនៅ​។ ទោះបីជា​ស្នាម​ប្រឡាក់​របស់​ខ្មែរក្រហម ឧក្រិដ្ឋកម្ម សង្គ្រាម និង​ការសម្លាប់​យ៉ាង​ឃោរឃៅ​តាម​លង​តំបន់​នេះ​ក៏ដោយ អ្នកភូមិ​នៅក្នុង សហគមន៍​ទាំងនេះ​សម្ដែង​នូវ​ភាពកក់ក្ដៅ និង​ចិត្តសប្បុរស ដោយ​មិនអាច​កាត់ថ្លៃ​បាន​។

​អ្នកខ្លះ​បាន​ពណ៌នា​ការផ្ដាច់​ខ្លួន​របស់​អន្លង់វែង​គឺជា​លទ្ធផល​នៃ​ប្រវត្តិសាស្ដ្រ​ដ៏​ខ្មៅ​ងងឹត​។ ហេតុផល​ទាំង​គឺ​ប្លែកៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ស្មុគស្មាញ​ខ្លាំង​។ កង្វះខាត​ហេ​ដ្ឋា រចនាសម្ព័ន្ធ ឱកាស​សេដ្ឋកិច្ច និង​ប្រវត្តិ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​ក៏​រួមចំណែក​ដែរ​។ បច្ចុប្បន្ន​ដោយ​ការ​ចិញ្ចឹមជីវិត​មាន​ភាព​ខ្សោយ​ក្នុង​ផ្នែក​ជាច្រើន​នៅក្នុង​តំបន់​នោះ ប៉ុន្ដែ​សក្ដា នុព​ល​នៃ​ការអភិវឌ្ឍ និង​ការបន្ដ​សមាហរណកម្ម​គឺមាន​ភាពច្បាស់លាស់​។ ការងារ​របស់ សហការី​អន្លង់វែង​បាន​ជួយ​រំលែក​ហើយ​ទៅកាន់​សហគមន៍ និង​ការរួមបញ្ចូល ដូចជា ឱកាស​អប់រំ និង​សេដ្ឋកិច្ច​។ ការផ្លាស់ប្ដូរ​នេះ​អាច​ត្រូវបាន​ក្លាយជា​សាក្សី​នៅក្នុង​ការងារ របស់​វិទ្យាស្ថាន​ស្លឹករឹត ដែល​ក្រុមការងារ​បាន​ចុះ​សម្ភាសន៍​ជា​បុគ្គល​ជាមួយនឹង​ប្រជាជន នៅ​អន្លង់វែង និង​បង្កើត​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​នៅក្នុង​ស្រុក​។​

​ការបោះពុម្ព​ប្រ​វត្ថិ​សាស្ដ្រ​អំពី​សម័យ​ខ្មែរក្រហម​គឺប្រធាន​បទ​ដ៏​ធំ​ទូលាយ និង​មិន ពេញលេញ ព្រោះ​ជា​អំឡុង​នៃ​សង្គ្រាម និង​ជម្លោះ​។ សហការី​នៃ​មជ្ឈមណ្ឌល​សន្ដិភាព អន្លង់វែង​ស្វែងរក​ការពង្រីក​នៃ​ចំណេះដឹង និង​ការយល់ដឹង​អំពី​សម័យ​ខ្មែរក្រហម និង សហគមន៍​អន្លង់វែង ជាមួយនឹង​បំណង​ដើម្បី​ធ្វើ​ឲ្យ​មានការ​ដឹង​ឮជា​សកល​លោក​។ ការ សម្ភាសន៍​ជា​បុគ្គល​ត្រូវបាន​ធ្វើឡើង​ដោយ​សហការី និង​សិស្ស​វិទ្យាល័យ​ក្នុងស្រុក គឺជា​វិធីសាស្ដ្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បន្ថែម​នូវ​ការយល់ដឹង​ពី​សម័យ​ខ្មែរក្រហម មនោគមន៍វិជ្ជា​និង​ផលប៉ះពាល់​នៃ​ប្រវត្តិសាស្ដ្រ​លើ​កម្មាភិបាល​ខ្មែរក្រហម​ដែល​រួច​ជីវិត​និង​គ្រួសារ​។​

​ដោយ​មនុស្ស​បាន​ឆ្លងកាត់​សម័យ​នោះ​ពេលខ្លះ​មានការ​ប្រុងប្រយ័ត្ន និង​បាន បង្ហាញ​ពី​បំណង ក៏ដូចជា​តម្លាភាព​នៅពេល​ដែល​អ្នក​សម្ភាសន៍​បាន​ទៅដល់​។ សិស្ស វិទ្យាល័យ​ក្នុងស្រុក​ផ្ដល់នូវ​ផលប្រយោជន៍​ទៅលើ​ដំណើរ​ការសម្ភាស និង​ការងារ​របស់ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ សិស្ស​ទាំងអស់​ចូល​រូ​ម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​យ៉ាង សកម្ម​ទៅលើ​របប​ប្រល័យពូជសាសន៍ និង​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម មុន​ចុះ​សម្ភាសន៍​ក្នុង ភូមិ​ជុំវិញ​។ បទពិសោធន៍​ទាំងនេះ គឺ​មិន​ត្រឹម​ជាការ​អប់រំ​នោះទេ ប៉ុន្ដែ​វា​ជាការ​ផ្ដល់​អានុភាព យ៉ាង​កត់សម្គាល់​ទៅ​សិស្ស​។ យុវជន​នៅ​តំបន់​នោះ​មាន​សមត្ថភាព​ក្នុងការ​ទាក់ទង និង ផ្លាស់ប្ដូរ​សហគមន៍រ​បស់​ខ្លួន ដូច្នេះ​ការផ្ដល់​ជំនាញ​ការគិត​ស៊ីជម្រៅ និង​ឱកាស​អប់រំ គឺ​សំខាន់​ណាស់​ដើម្បី​ផ្លាស់ប្ដូរ និង​បន្ដ​ឲ្យ​មាន​សន្ដិភាព​។​

​ច​ក្ចុ​វិស័យ​របស់​មជ្ឈមណ្ឌល​សន្ដិ​សុខ​នៃ​តំបន់​អន្លង់វែង​គឺជា​ភាពទូលំទូលាយ​។ ពី​ការដាំ​ដើមឈើ ការបង្កើត​វគ្គប​ណ្ដោះ​បណ្ដាល និង​ការសហការ​ជាមួយ​ម្ចាស់ជំនួយ បរទេស ក្នុងការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍​ជា​ចីរភាព ការផ្ដួចផ្ដើម​របស់ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ក្នុងការ​ស្នើ​នូវ​ការសន្យា និង​ឱកាស​សម្រាប់​អន្លង់វែង​។ នៅពេលដែល​សួរថា​តើ​អ្នកស្រុក​មាន​លក្ខខណ្ឌ​ចំពោះ​ការហូរចូល​នៃ​ទេសចរណ៍​សម្រាប់​អន្លង់វែង អ្នកស្រុក រួមទាំង​អតីត​កម្មាភិបាល​ខ្មែរក្រហម អ្នក​ទាំងអស់គ្នា​ស្វាគមន៍​ជីវភាព​បែបនេះ​។​ជាមួយនឹង​បំណង​ដើម្បី​បង្កើន​សមាហរណកម្ម និង​ការលូតលាស់​នៃ​សេដ្ឋកិច្ច​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នឹង​អនុវត្ត​គម្រោង​ដែល​ផ្ដល់​ផលប្រយោជន៍​ឲ្យ​បាន​ច្រើន ដូចនឹង​អ្នកវិនិយោគទុន និង​អ្នកទស្សនា​ក៏​សង្ឃឹម​ដើម្បី​ទាក់ទាញ​។​

​ជា​ចុងបញ្ចប់ របួស​នឹង​រលុប​ដោយ​ការយល់ដឹង​យ៉ាង​វិសេស​នៃ​អតីតកាល គឺជា​ការ ជោគជ័យ​ក្នុងការ​ភ្ជាប់​សហគមន៍​អន្លង់វែង និង​ការលើកកម្ពស់​ការផ្សះផ្សា​។ ជាមួយនឹង​ការ រួមចំណែក​របស់​យុវជន​ក្នុង​តំបន់ មជ្ឈមណ្ឌល​មណ្ឌល​សន្តិ​ភាព​អន្លង់វែង​ក៏បានផ្ដល់​កម្ពុជា នូវ​ឱកាស​ដ៏​ប្រសើរ​ដើម្បី​យល់ និង​កំណត់​ប្រ​វត្ថិ​សាស្ដ្រ​ដោយ​ខ្លួនឯង​។ ដោយ​សង្គ្រាម ហាក់ដូច​បានកើត​ឡើង​ភ្លាមៗ សន្ដិភាព​ក៏​នៅក្នុង​ដំណើរការ​តាម​ពេលវេលា ការយល់ដឹង ការព្យាបាល និង​ការតាំង​ចិត្ត​ដើម្បី​សេចក្ដីថ្លៃថ្នូរ​នៃ​មនុស្ស​។ មជ្ឈមណ្ឌល​សន្ដិភាព អន្លង់វែង​បានបង្ហាញ​ការតាំងចិត្ដ​ដើម្បី​ដើរ​លើ​ដំណើរការ​សន្ដិភាព និង​បន្ដ​ជំរុញ​គោល បំណង​ឲ្យ​ដូចនឹង​ការអនុវត្ត​ផ្ដួចផ្ដើម​របស់​គម្រោង​៕L ដោយៈ អ៊ី​វី ថា​យ​ល័​រ ក្រុមអ្នកច្បាប់​នៃ​សកល​វិទ្យាល័យ​សៀ​តថល​