​សំណុំរឿង​កឹម​សុខា​ក្បត់ជាតិ​!​សាក្សី​ពីរ​នាក់​ចូល​បំភ្លឺ​តាម​ការកំណត់

708

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អតីត​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ដែល​ធ្លាប់​ទៅ​ចូលរួម​ក្នុង​សិក្ខាសាលា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​សាក្សី​ជុំវិញ​សំណុំរឿង​លោក​កឹម​សុខា​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្បត់ជាតិ​កាលពី​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨​តាម​ការកំណត់​។​

​អតីត​សកម្មជន​ទាំង​២​នាក់​នេះ​ឈ្មោះ​ខឿន​វី​រ៉ាត់​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨​និង​ឈ្មោះ​ហេង​ពិសិដ្ឋ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨​។​លោក​គី​ឫទ្ធី​អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះអញ្ជើញ​លោកប៉ា​ងួនទៀង​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​៤​ខែមិថុនា​។​

លោក​គ្រី សុង អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិ​ទិ្ឋ​មនុស្ស​កម្ពុជា​ឲ្យ​ចូល​បំភ្លឺ​នៅ​ពីថ្ងៃ​ទី​៥ ខែមិថុនា លោកស្រី​ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឲ្យ​ចូល​បំភ្លឺ​នៅ ព្រឹក ថ្ងៃទី​៧ ខែមិថុនា​។​លោក មាស គឹម​សេង ប្រធាន​អង្គការ​សមាគម​ធាងត្នោត ឲ្យ​ចូល​បំភ្លឺ​នៅ​រសៀល ថ្ងៃទី​៧ ខែមិថុនា​និង​លោក​សៀ​ភិរម្យ​ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ។​

ក្នុងចំណោម​មនុស្ស​៥​នាក់​នេះ​គឺមាន​លោកប៉ា​ងួនទៀង​និង​លោក​សៀ​ភិរម្យ​មិនបាន​ចូល​បំភ្លឺ​តាម​ការកំណត់​ទេ​។​ចំណែក​៣​នាក់​បាន​ចូល​បំភ្លឺ​តាម​ការកំណត់​។​ក្នុង​សំណុំរឿង​នេះដែរ​នៅមាន​សាក្សី​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ​គឺ​លោក​កែវ​រតនា ដែល​តុលាការ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៥​ខែមិថុនា​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​បទ​សន្ធិ​ដ្ឋិ​ភាពជា​មួយ​បរទេស​គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ឬ​ភ្នាក់ងារ​បរទេស​ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ​ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​លោក​កឹម​សុខា​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​។​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ​២០១៨​បានចេញ​ដីកា​បន្ត​ឃុំខ្លួន​លោក​កឹម​សុខា​រយៈពេល​៦​ខែ​ទៀត​ក្រោយពេល​បញ្ចប់​ការសួរនាំ​ពេញ​មួយថ្ងៃ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​៕S/