​សំណុំរឿង​អន្តរការី​ពរ​ពោះ​ជំនួស​!​ឃុំខ្លួន​មេការ​ចិន​ម្នាក់​និង​នារី​មេការ​ខ្មែរ​៤​នាក់​

1125
ចែករម្លែក
  • 19
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​នារី​ខ្មែរ​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​អន្តរការី​ពរ​ពោះ​ជំនួស​និង​ជួញដូរ​មនុស្ស​ឆ្លងដែន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច នៅ​រសៀល​ថ្ងៃទី ២៥​មិថុនា ឆ្នាំ​២០១៨​ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត ។​

​លោក​វរសេនីយ៍ឯក​កែវ​ធា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ​៖​ឈ្មោះ Tiu Qiang ភេទ​ប្រុស ជនជាតិ​ចិន​អាយុ​៤៩ ឆ្នាំ ជា​មេការ ឈ្មោះ ស្វាយ ស៊ី​ណុ​ច ហៅ សី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​មេការ ឈ្មោះ នឿន ស្រី​ឡាង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​មេការ ឈ្មោះ លឹម សុភាព ហៅ​ស្ដើង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នកបកប្រែ និង​ឈ្មោះ ថៃ ភាព ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​មេការ ។​

បុរស​ជនជាតិ​ចិន​និង​នារី​ខ្មែរ​ទាំង​៥​នាក់​ត្រូវបាន​ជាប់​សង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​លក់ដូរ​មនុស្ស​សំរាប់​នាំ​ឆ្លងដែន តាម​មាត្រា​១៦​នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស​និង​ការធ្វើ​អាជីវកម្ម​លើផ្លូវ​ភេទ និង​បទ​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពរ​ពោះ​ជំនួស មាត្រា​៣៣២​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ។​

សូមបញ្ជាក់ថា​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២​ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​វីឡា​លេខ​២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ​៩A ផ្លូវ​៣៤៨ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

ប្រតិបត្តិ​ការណ៍​នេះ មានការ​សម្របសម្រួល ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​នគរបាល​បានអោយដឹង​ផងដែរ​ថា ក្នុង​ប្រតិបត្តិការ​នេះ ផ្ទះ​ទី​១ ផ្ទះ​ផ្ទះ​លេខ​២A ផ្លូវ​៣៤៨ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៥​នាក់ ប្រុស​២​នាក់ ដែល​បុរស​ម្នាក់ ឈ្មោះ LlU QlANG និង​រថយន្ត​១​គ្រឿង​ម៉ាក់​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូ​ហុងដា today ពណ៌​ខ្មៅ ១​គ្រឿង និង​ផ្ទះ​ទី​២ ផ្ទះ​លេខ​៩A ផ្លូវ​៣៤៨ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១៨​នាក់ រួមទាំង​ក្មេង​២​នាក់ និង​រថយន្ត​១​គ្រឿង​ម៉ាក​Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២C-៨៨៦៣​និង​ដកហូត​ឯកសារ​មួយចំនួន រួមមាន លិខិតឆ្លងដែន​មួយចំនួន និង​ឯកសារ​ពាក់​ព​ន្ធ័​និង​ឱសថ​ការពារ​ទារក​មួយចំនួនធំ ។​

​បើតាម​លោក​វរសេនីយ៍ឯក​កែវ ធា បានឱ្យដឹងថា​តាម​ចម្លើយ​នារី​ពរ​ពោះ​ជំនួស​ទាំង​៣៣​នាក់ គឺ​ក្នុង​កូន​១​ដែល​ពួកគាត់​ពរ​ពោះ​ជំនួស​នេះ​ទទួលបាន​ប្រាក់កំរៃ​ចំនួន​១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​ខែ​ដំបូង​អោយចំ​នួន​៥០០​ដុល្លារ​ខែ​បន្ទាប់​៣០០​ដុល្លារ រហូតដល់​កើត ទើប​ទទួលបាន​ចំនួន​៦.០០០​ដុល្លារ​បន្ថែមទៀត​។ ចំពោះ​ការថែទាំ​គ៍​ភ ការ​ប្រសូត្រ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន ។​

លក្ខណៈពិសេស​នៃ​ការ​ពរ​ពោះ​ជំនួស​ក្នុងករណីនេះ​គឺ​ពេល​ជិត​ដល់​ត្រូវ​ឆ្លងទន្លេ ប្រសូត្រ គឺ​ក្រុមហ៊ុន​បញ្ជូន​ស្ត្រី​ពរ​ពោះ​ទៅ​ប្រទេស​ចិន​សម្រាលកូន​រួច​ទើប​បញ្ជូនមក​ស្រុក​ខ្មែរ​វិញ​ហើយ​ប្រគល់​លុយ​បង្គ្រប់​១​ម៉ឺន​ដុល្លារ ៕S/​

​សំណុំរឿង​អន្តរការី​ពរ​ពោះ​ជំនួស​!​ឃុំខ្លួន​មេការ​ចិន​ម្នាក់​និង​នារី​មេការ​ខ្មែរ​៤​នាក់​