​សំណូមពរ​ដល់​អនុសា​ខា​កាកបាទក្រហម​ទាំង​៨​ក្រុង​ស្រុក​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​

873
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថា​អនុសាខា​ទាំង​៨​ក្រុង​ស្រុក​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ ឆមាស​ទី ១ ឆ្នាំ ២០១៨ និង​លើក​ទិស ដៅ​សម្រាប់​អនុវត្ត​បន្ត​កាលពី​ព្រឹក​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​។​ពិធី នេះ​ក៏ មានការ​ចូលរួម​ពី លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា សមាជិក សមាជិការ គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា ព្រមទាំង លោក លោកស្រី​ជា​ប្រធាន គណៈកម្មាធិការ​អនុសាខា​ទាំង ៨ ក្រុង​ស្រុក សរុប​ចំនួន ២១ នាក់ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​លោក​ម៉ែន​វិបុល​បាន​មានប្រសាសន៍​ដោយបាន​ថ្លែង​នូវ​ការកោតសរសើ​និង​អបអរសាទរ ចំពោះ​ការចូលរួម​របស់​គណៈ​ក​ម្មា​ធិ​ការ​សាខា​និង​អនុសាខា​នាពេលនេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ស្មារតី និង​ការទទួលខុសត្រូវ​នូវ​សកម្មភាព​ដែល​បាន​អនុវត្តន៍​កន្លងមក​។​ស្របទៅនឹង​យុទ្ធសាស្ត្រ​ទស្សនៈវិស័យ​និង​សកម្មភាព​ការងារ​ក្នុង​វិស័យ​មនុស្សធម៌​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត ។​

​លោក ម៉ែន​វិបុល​ក៍ បាន​ឯកភាព​ក្នុង​ការកែរ​លំអរ​អគារ​ទីស្នាក់ការ​សាខា និង​អនុសាខា ក្រុង ស្រុក ហើយ​លោក​បាន​សំណូមពរ​ដល់​អនុសាខា​ទាំង ៨ ក្រុង ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​៕S/​

​សំណូមពរ​ដល់​អនុសា​ខា​កាកបាទក្រហម​ទាំង​៨​ក្រុង​ស្រុក​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​

#