​សំណូមពរ​ទៅ​អាជ្ញាធរ​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​លើផ្លូវ​មួយ​ខ្សែ​នៅ​ស្រុក​មណ្ឌលសីមា​

641
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​កំណាត់​ផ្លូវ​បេតុង​ប្រវែង​៨​គីឡូម៉ែត្រ​ពី​គល់ស្ពាន​កោះកុង​រហូតដល់​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បានស្នើ​ដល់​មន្ទីរ និង​អាជ្ញាធរ​ត្រូវ​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​និង​ភ្លើងអគ្គិសនី​បំភ្លឺ​ផ្លូវ​សាធារណៈ​បន្ថែមទៀត​ដើម្បី​សុវត្ថិភាព ក៏ដូចជា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ផ្សេងៗ​។

​ការ​សំណូមពរ​ជាថ្មី​របស់​ប្រជាពលរដ្ឋ​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​នៅពេលនេះ​ធ្វើឡើង​ក្រោយពី​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​បានបញ្ចប់​ការងារ​ជួសជុល​កែលម្អ​ឱ្យ​ប្រសើរ​នូវ​កំណាត់​ផ្លូវ​បេតុង​ពី​គល់ស្ពាន​កោះកុង​ទៅដល់​មាត់​ច្រកទ្វារព្រំដែន​ចាំ​យាម​។​អ្នកស្រី ទូច គ​ន្ធី អ្នកលក់ដូរ និង​លោក ប៊ុន ធូ​ច អ្នករត់ម៉ូតូឌុប​នៅ​ភូមិ​ចាំ​យាម​បានបង្ហាញ​ក្តី​រីករាយ​និង​ដឹងគុណ​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ព្រោះ​មាន​ផ្លូវ​បេតុង​ល្អ​ងាយស្រួល​ធ្វើដំណើរ​ទៅមក​បើ​ធៀប​នឹង​មិនទាន់​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​រង​ផល​ខូចខាត​ខ្លាំង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ​។​

​ពលរដ្ឋ​ទាំងពីរ​ខាងលើ​លើកឡើង​ទៀតថា​ទន្ទឹម​នឹងមាន​ផ្លូវ​បេតុង​ស្រួល​ធ្វើដំណើរ​ហើយ​ស្ថានភាព​ងងឹត​ពេល​រាត្រី​តាម​ដងផ្លូវ​នេះ​ពុំទាន់​ល្អប្រសើរ​ប៉ុន្មាន​។​ដូច្នេះ​ពួកគាត់​ស្នើ​ដល់​អាជ្ញាធរខេត្ត​និង​មន្ទីរ​សាធារណការ​ជាថ្មី​ត្រូវ​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​និង​ស្លាកស​ញ្ញាច​រា​រណ៍​សម្គាល់​ថែមទៀត​ខណៈ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​រាល់​ការបើកបរ​ពេលយប់​ជ្រៅ​ងងឹត​មើលផ្លូវ​មិនឃើញ​ច្បាស់​។​

​តប​នឹង​អ្វីដែល​ជាការ​ស្នើឡើង​រប​ស់​ពលរដ្ឋ​លោក​អន​ដា​វុ​ធ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង​ថ្លែងថា​លោក​បាន​ត្រៀម​ស្លាក​សញ្ញា​ចរាចរណ៍​ជាង​១០០​ស្លាក​សញ្ញា​ដោយ​នឹង​តម្លើង​តាម​ភូមិសាស្ត្រ​នៃ​ស្ថានភាព​ប្រឈម​របស់​ផ្លូវ​។​បើ​គ្មានអ្វី​ប្រែប្រួល​ទេ​ស្លាក​សញ្ញា​ចរាចរណ៍​ទាំងនោះ​អាច​តម្លើង​ក្រោយ​ពិធីបុណ្យ​សមុទ្រ​ចប់​។​ដោយឡែក បង្គោល​ភ្លើងអគ្គិសនី​បំភ្លឺ​វិញ លោក អន ដា​វុ​ធ អះអាងថា ហួស​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​លោក​នឹង​ពិភាក្សា​លម្អិត​បន្ត​ជាមួយ​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​ពីអ្វី​ដែលជា​តម្រូវ​ការចង់​របស់​ពលរដ្ឋ​។

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​៥​ខែធ្នូ​នេះ​សកម្មភាព​ជួសជុល​កែលម្អ​ឱ្យ​ល្អប្រសើរ​នូវ​កំណាត់​ផ្លូវ​បេតុង​ពី​គល់ស្ពាន​កោះកុង​រហូតដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​បាន​បិទ​បញ្ចប់​រួចរាល់​ទាំងស្រុង​ហើយដោយ​ភារកិច្ច​ការងារ​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​នេះ បាន​អនុវត្ត​ចាប់តាំងពី​ខែមីនា ដើមឆ្នាំ​២០១៨​មកម្ល៉េះ​។

​បើតាម​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង​បានឱ្យដឹងថា​ស្ថានភាព​ចំណុច​នីមួយៗ​ផ្លូវ​ដែល​រង​ការបាក់​បែក​ចាស់​ទ្រុឌទ្រោម​ត្រូវបាន​ជំនួស​ការចាក់​បេតុង​ថ្មីៗ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។
​ការចាក់​បេតុង​ភ្ជាប់​ជាថ្មី មាន​សរសៃ​ឆ្អឹង​ដែក​ប្រវែង​៨​ពាន់​ម៉ែត្រការ៉េ មាន​កម្រាស់​២​តឹក បើ​ធៀប​នឹង​កម្រាស់​បេតុង​បច្ចុប្បន្ន​តំបន់​ខ្លះ​មាន​កម្រាស់​១​តឹក​កន្លះ ឬ​១​តឹក​៣​ហ៊ុន​។
​គោលបំណង​ចម្បង​នៃ​ការជួសជុល​ផ្លូវ​បេតុង​ប្រវែង​៨​គីឡូម៉ែត្រ​នេះ ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទម្លាក់​ថវិកាជាតិ​អភិវឌ្ឍន៍​ថែទាំ​ផ្លូវ​ឱ្យមាន​គុណភាព​និង​សុវត្ថិភាព​សម្រាប់​ការធ្វើដំណើរ​ទៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ផ្សេងៗ​តាម​ដងផ្លូវ​។

​ពិសេស​ត្រៀម​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ថ្ងៃបុណ្យ​សមុទ្រ​ទៀតផង​។​​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ២០១៧ កន្លងទៅ បានសម្រេច​ទិញយក​ស្ពាន​កោះកុង និង​ផ្លូវ​ប្រវែង​ជាង​៨​គីឡូ​ម្រ៉ែ​ត​ពី​ការវិនិយោគ​របស់​ក្រម​ហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុង​ផាត់ មក​គ្រប់គ្រង​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​ដើម្បី​កាត់បន្ថយ​ការចំណាយ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅមក​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម​៕S/

សំណូមពរ​ទៅ​អាជ្ញាធរ​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​លើផ្លូវ​មួយ​ខ្សែ​នៅ​ស្រុក​មណ្ឌលសីមា​