​សំណើ​បេក្ខភាព​សម្រាប់​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ប​ចេ្ច​ក​វិទ្យា​ចាប់​បើក​ហើយ​

70
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានប្រកាស​នៅ​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ ២០២០​ថា​៖​សំណើ​បេក្ខភាព​សម្រាប់​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ប​ចេ្ច​ក​វិទ្យា​ឆ្នាំ​២០២០​បានចាប់ផ្តើម​បើក​ហើយ​។​កម្មវិធី​ពានរង្វាន់​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ទទួលស្គាល់​ស្ត្រី​ទាំងអស់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​សម្រេច​នូវ​ស្នាដៃ​ថ្មីៗ​តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​បទពិសោធន៍​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានឱ្យដឹងថា​តាមរយៈ​កម្មវិធី​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានរៀបចំ​ការប្រគល់​ពានរង្វាន់​ឆ្នាំ​ទី​៣​ដើម្បី​លើកទឹកចិត្ត​ស្ត្រី​ឱ្យចូល​រួម​កាន់តែច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​ចាប់តាំងពី​ឆ្នាំ​២០១៨​មក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ប្រារព្ធ​កម្មវិធី​នេះ​ជាមួយនឹង​ថវិកា​ដែល​បានមកពី​មូល​និ​ធី​នៃ​ការកសាង​សមត្ថភាព​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​។​កម្មវិធី​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ​ផ្អែកលើ​ប្រធានបទ​“​ស្ត្រី​និង​សេដ្ឋកិច្ច​ឌីជីថល​”​ហើយ​កំពុងតែ​ស្វែងរក​បេ​ក្ខ​នារី​ដែលមាន​សក្តានុពល​មក​ពី​គ្រប់​តំបន់​ទូទាំងប្រទេស​កម្ពុជា​។​

សូមជម្រាបថា​សំណើ​បេក្ខភាព​ចាប់ផ្តើម​នៅថ្ងៃនេះ​ហើយនឹង​បន្ត​រហូតដល់​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​។​នៅក្នុង​អំឡុង​ពេលនេះ​សាធារណជន​អាច​ចូលរួម​ស្នើ​បេ​ក្ខ​នារី​ណាមួយ​ដែល​លោកអ្នក​គិតថា​សក្តិសម​នឹង​ទទួលបាន​ការទទួលស្គាល់​ចំពោះ​ការចូលរួមចំណែក​រប​ស់​ពួកគាត់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​។​

​បេ​ក្ខ​នារី​ដែល​ត្រូវ​បានស្នើ​ត្រូវតែ​ជា​ស្ត្រី​ដែលមាន​បទពិសោធ​ន៍ប​ម្រើ​ការងារ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​លំដាប់​ខ្ពស់​មាន​ភាពជា​អ្នកដឹកនាំ​ខ្លាំង​និង​មាន​សមត្ថភាព​ប្រើប្រាស់​ជំនាញ​ទាំងនេះ​បម្រើ​ដល់​សហគមន៍​។​លើសពីនេះ​ពួកគាត់​ក៏ត្រូវ​តែ​ជា​ស្ត្រី​កម្ពុជា​ដែល​បាន​លះបង់​នូវ​ពេលវេលា​និង​កម្លាំងកាយ​ចិត្ត​របស់ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ផ្នែក​ណាមួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​យកមក​បម្រើ​ផលប្រយោជន៍​ក្នុងសង្គម​កម្ពុជា​ជារួម​។​

​បន្ទាប់ពី​ទទួលបាន​សំណើ​ទាំងអស់​ក្រសួង​នឹងធ្វើ​ការវាយតម្លៃ​និង​ជ្រើសរើស​បេ​ក្ខ​នារី​ដោយ​ផ្អែកលើ លក្ខខណ្ឌ​វិនិច្ឆ័យ​និង​គុណសម្បត្តិ​ផ្សេងៗ​ទៅតាម​នោះ​។​ជ័យលាភី​ទាំង​៥​រូប​នឹងត្រូវ​បានផ្តល់​កិត្តិយស​ទទួល​ពានរង្វាន់​នៅក្នុង ព្រឹត្តិការណ៍ “​ឌីជីថល​កម្ពុជា ២០២០” ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​នៅ​សាល​ពិព័រណ៍ កោះ​ពេជ្រ ។​

​លោក​បណ្ឌិត​កាន​ច័ន្ទ​មេត្តា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍ថា​៖“​កម្មវិធី​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​ប្រចាំឆ្នាំ​ដើម្បី​ទទួលស្គាល់​ស្នាដៃ​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​នៅក្នុង​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​២០២០​ឆ្នាំនេះ​យើង​នឹង​អបអរសាទរ​ចំពោះ​ជ័យលាភី​៥​រូប​ដែល​កំពុងតែធ្វើការ​ងារ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ទន្ទឹមនឹង​ការជួយ​ផ្សព្វផ្សាយ​សមភាព​យេនឌ័រ​ផងដែរ​។​

​កម្មវិធី​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​យុទ្ធនាការ​របស់​យើង​ក្នុងការ​បង្ហាញ​ជន​គំរូ​នៅ​កម្ពុជា​និង​សមិទ្ធិផល​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​របស់​ពួកគេ​។​ចាប់តាំងពី​ការចាប់ផ្តើម​កម្មវិធី​នេះ​កាលពី​២​ឆ្នាំមុន​មក​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​បានទទួល​បានការ​ចូល​រួម​ពី​សំណាក់​ស្ត្រី​កម្ពុ​ជាជាង​៧០​រូប​រួចមកហើយ​។​ពានរង្វាន់​កិត្តិយស​សម្រាប់​ឆ្នាំ​២០២០​មាន​៥​ប្រភេទ​ដូចជា​៖

១.​រង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​(CambodianWomanICTEntrepreneurAward)​នឹងត្រូវ​បានផ្តល់​ដល់​ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹកនាំ​និង​បានធ្វើ​អាជីវកម្ម​ខាង​ផ្នែក​ប​.​គ​.​ព​ប្រកបដោយ​ជោគជ័យ​មានការ​ទទួលស្គាល់​ក្នុងស្រុក​និង​អន្តរជាតិ​ព្រមទាំង​សក្តានុពល​ក្នុងការ​ពង្រីក​មុខរប​រ​របស់ខ្លួន​។​

២.​រង្វាន់​វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ​ប​.​គ​.​ព​(CambodianWomanICTEngineerAward)​នឹងត្រូវ​បានផ្តល់​ដល់​ស្ត្រី​ជា​អ្នកដឹកនាំ​ដែលមាន​ជំនាញ​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​មានការ​ច្នៃប្រឌិត​ខ្ពស់​ហើយ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​បម្រើកា​រ​ក្នុង​ស្ថាប័ន​ផ្សេងៗ​រហូតដល់​ពេលបច្ចុប្បន្ន​។​

៣.​រង្វាន់​ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម​ឬ​សហគមន៍​(CambodianWomanICTForCommunityAward)​នឹងត្រូវ​ផ្តល់​ដល់​ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹកនាំ​មាន​ជំនាញ​បច្ចេកវិទ្យា​និង​បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​លះបង់​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​របស់ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ក្នុងការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដ​ល់​សង្គម​ឬ​សហគមន៍​ឬក៏​ជា​ស្ត្រី​ដែល​បាន​បង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ណាមួយ​សម្រាប់​បម្រើ​ដល់​ប្រយោជន៍​សង្គម​ដោយ​មិន​គិតថ្លៃ​។​

៤.​រង្វាន់​ស្ត្រី​ដែល​បង្កើត​ខ្លឹមសារ​ព័ត៌មាន​ច្នៃប្រឌិត​(CreativeDigitalContentsAward)​ចំពោះ​ស្ត្រី​ដែលមាន​ស្នាដៃ​អាចបង្កើត​ខ្លឹមសារ​ព័ត៌មាន​ដែល​ប្លែក​ហើយ​មានការ​ច្នៃប្រឌិត​ខ្ពស់​មាន​ប្រយោជន៍​ដល់​សង្គម​សេដ្ឋកិច្ច​និង​វប្បធម៌​។​៥.​រង្វាន់​ពន្លក​ថ្មី​(GirlInnovator)​ពានរង្វាន់​នេះ​នឹងត្រូវ​បានផ្តល់​ដល់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​អាចជា​បុគ្គល​ឬ​ជា​ក្រុម​ដែល​បាន​ច្នៃប្រឌិត​បង្កើត​នូវ​ស្នាដៃ​បច្ចេកវិទ្យា​ពិសេស​ណាមួយ​។​

​សាធារណជន​ទាំងអស់​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដោយ​គ្រាន់តែ​ស្នើ​បេ​ក្ខ​នារី​ឱ្យបាន​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​ប៉ុន្តែ​អ្នកស្នើ​ត្រូវតែ​ស្គាល់​និង​យល់ច្បាស់​ពី​បេ​ក្ខ​នារី​ដែល​អ្នក​បានស្នើ​ផង​។​ការស្នើសុំ​បេក្ខភាព​អាចធ្វើ​តាម​អន​ឡាញ​តាមរយៈ​តំណ​នេះ​គឺ​៖ http://cbrd.gov.kh/nomination-form2020​។​

​មូល​និ​ធី​នៃ​ការកសាង​សមត្ថភាព​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​ត្រូវបាន​បង្កើតឡើង​ក្រោម​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​ក៏ដូចជា​សកម្មភាព​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​នៅ​កម្ពុជា​។​គណៈ​ក​ម្មា​ធិ​មូលនិធិ​CBRD​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លោក​ត្រាំ​អ៊ីវ​វ​តឹក​ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​កាត់បន្ថយ​គម្លាត​យេនឌ័រ​ក្នុង​កម្មវិធី​ទាំងអស់​ដែល​គាំទ្រ​ដោយ​មូលនិធិ​នេះ​៕S/​