​សំណេះសំណាល​នាយ​ទា​ហ៊ាន​និស្សិត​សកម្ម​ជំនា​ន់ទី​១៨​នៅ​ខេត្តព្រះវិហារ​

996
ចែករម្លែក
  • 4
    Shares

(​ព្រះវិហារ​)៖​តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​អញ្ជើញ​ជួប​សំណេះសំណាល​នាយ​ទា​ហ៊ាន​និស្សិត​ទា​ហ៊ាន​សកម្ម​ជំនាន់​១៨​និង​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ច័ន្ទ​សុ​ភ័​ត្ក្រា​នាយក​សាលា​ហ្វឹកហ្វឺន​នាយទាហាន​សកម្ម​ព្រមទាំង​លោក​មេបញ្ជាការ​តាម​បណ្តា​កងឯកភាព​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​បាន​មាន​ប្រសា​ស​ន៏​ថា​ក្នុង​រយ​:​ពេល​៥០​ឆ្នាំ​កន្លងទៅនេះ​ប្រទេស​កម្ពុជា​យើង​បាន​ដូរ​បប​គ្រប់គ្រង​ចំនួន​៦​មកហើយ​ដូច្នេះ​ប្អូនៗ​ត្រូវ​យល់​ពី​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ច្បាស់​ពី​ពាក្យ​ថា​ដូរ​។​ព្រោះតែ​ពាក្យ​មួយ​មាត់​នេះហើយ​បាន​រុញច្រាន​ឲ្យ​ប្រទេស​កម្ពុជា​យើង​ទទួល​ការឈឺចាប់​ជាង​ជាង​៤​សទ​វ​ត្ស៏​។​
​ទី​១​ដូ​របបរាជានិយម​មករ​បប​សាធារណរដ្ឋ​គ្រប់គ្រង​ដោយ​អាមេរិកកាំង​។​ចុងក្រោយ​មកនេះ​ទាហាន​ខ្មែរ​ទាហាន​រាជានិយម​ទាហាន​លន់​ណុល​ខ្មែរ​ទាំងអស់​បាន​បាញ់​គ្នា​មួយ​ឆ្អែត​តាមរយ​:​ប្រហារ​ឆ្នាំ​១៩៧០​អាមេរិកកាំង​នៅ​ពីក្រោយ​គ្រាប់បែក​រាប់លាន​តោន​ទំលាក់​ពេញ​ផ្ទៃ​ប្រទេស​ជាពិសេស​ខេត្តព្រះវិហារ​និង​ខេត្តកំពង់ធំ​។​

ទី​២​ដូរ​ពីរ​បប​សាធារណ​:​រដ្ឋ​មក​របប​កម្ពុជា​ប្រជាធិបតេយ្យ​បានសម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ជិត​៣​លាន​នាក់​។​
​តំណាងរាស្ត្រ​សួស​យ៉ា​រ៉ា​បាន​មាន​ប្រសា​ស​ន៏​ទៀតថា​ប្រទេស​មាន​ឯករាជ្យ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​នោះទេ​ប្រទេស​ដែលមាន​ឯករាជ្យ​លុះត្រា​តែមាន​អធិតេយ្យភាព​។​

អធិបតេយ្យភាព​នេះ​គឺ​សឹង​លើ​កងទ័ព​ជាតិ​យើង​ទាំងមូល​ដែលជា​កងយោធពល​ខេមរភូមិន្ទ​ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​វត្តមាន​ប្អូន​ដែល​បានមក​កាន់​ខេត្តព្រះវិហារ​ចំពេល​សភាព​ការ​ណ៏​យើង​មាន​២​វគ្គ​ខុសៗ​គ្នា​គឺ​វគ្គ​ទី​១​រវៀង​កម្ពុជា​ថៃ​រឿង​ប្រាសាទព្រះវិហារ​ហើយ​ឈុត​ទី​២​កម្ពុជា​ឡាវ​លើ​ការតស៊ូ​មតិ​ផ្នែក​ច្បាប់​។​
​តំណាងរាស្ត្រ​សួស​យ៉ា​រ៉ា​បានផ្តល់​នូវ​យុទ្ធវិធី​កងទ័ព​ដល់​សិស្ស​នាយទាហាន​សកម្ម​នៅ​បទពិសោធ​ន៏​ច្រើន​ទៀត​សម្រាប់​យកទៅអនុវត្ត​ន៏​ជាក់ស្តែង​ហើយ​លោក​សូម​កោត​ស​សើរ​ដល់​និស្សិត​នាយទាហាន​សកម្ម​ជំនា​ន់ទី​១៨​នេះ​ដែល​សុទ្ធតែជា​សិស្ស​ឆ្នើម​ដែល​បាន​ប្រឡង​ជាប់​ក្រោម​ការត្រួតពិនិត្យ​ដ៏​ត្រឹមត្រូវ​ពី​លោក​ហ៊ុន​ម៉ា​ណែ​ត​ក្នុង​ឧិ​កាស​នោះ​លោក​ជូន​ថវិការ​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​រៀល​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​