​ស៊ីឈ្នួល​រាវ​មីន​ឱ្យគេ​កាប់​ចំ​មីនតោន​ផ្ទុះ​ស្លាប់​២​នាក់​របួស​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

366
ចែករម្លែក

​ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ដោយសារ​ជីវភាព​ទីទាល់ក្រ​បាន​បង្ខំចិត្ត​ឱ្យ​ពលរដ្ឋ​ចំនួន​៣​នាក់ ស៊ីឈ្នួល​រាវ​មីន​ឱ្យគេ​ជា​អកុសល​កាប់​ចំ​មីនតោន​បង្ក​ឱ្យ​ផ្ទុះ​ស្លាប់​ចំនួន​២​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ផ្លូវ​បារាំង​ស្ថិត​ក្នុងភូមិ​សែន​សំ​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​កាលពី​វេលា​១២​និង​៤៥​នាទី​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​។​

លោក​អិន កាយ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យដឹងថា ជនរងគ្រោះ​១.​ឈ្មោះ ហុក រ៉ា​ឆាន ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ។​

២.​ឈ្មោះ ម៉ៅ កំសត់ ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​)​។ ៣.​ឈ្មោះ តែម ប៊ុន​ធី​ម ភេទ ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ពុំមាន​រងរបួស​)៕S/​

#