​ស៊ីធីអ៊ិនៈ​វាយ​ដណ្តើម​ខ្សែក្រវាត់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​»​ទម្ងន់​៦០​គីឡូក្រាម​អន្តរជាតិ

727
ចែករម្លែក

​ដោយៈ បា​យ៉ង់​
​ភ្នំពេញៈ ស្ថានីយទូរទស្សន៍​ស៊ីធីអ៊ិន​ឫស្សីកែវ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា និង​សហការ​បច្ចេកទេស​នៃ​ការប្រកួត សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បើក​កម្មវិធី​ថ្មី​
​មួយទៀត​គឺ​វាយ​ដណ្តើម​ខ្សែក្រវាត់ «​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» ទម្ងន់​៦០​គីឡូក្រាម​លក្ខណៈ​អន្តរជាតិ​ដែលមាន កីឡាករ​ខ្មែរ​ចំនួន​៨​រូប​និង​ថៃ​៨​រូប ប្រកួត​ក្នុង​រយៈ​
​ពេល​បី​ខែ​។ កម្មវិធី​នេះ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​បី​ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ម៉ៃ​ធី​វី ស៊ី​អ៊ិន​ស៊ី នឹង​ចាប់ដំណើរការ​នៅវេលា​ម៉ោង​៨,៣០​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា
​ឆ្នាំ​២០១៩ នេះ​តទៅ​។​

​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការប្រកួត «​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» នេះ​មានការ​ចូលរួម​ពី​លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​កីឡា​ស៊ី​ប៊ី​អេស (CBS) លោក វ៉ាន់ដា​វីត
​ស៊ី​ធី​គន្ធ តំណាង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា លោក ម៉ិ​ល កាដូ តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោក ឆឹង យ៉ាវ​យ៉េន អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដា​
​ល់​គុន​ខ្មែរ​។
​ ​
​កម្ពុជា​សង្វៀន​គុន​ខ្មែរ​នេះ​កីឡាករ​ត្រូវបាន​ជ្រើសរើស​ចែកចេញជា​ពីរ​ក្រុម​គឺ ក្រុម​ទីមួយ និង ក្រុមទី​ពីរ​។ ក្រុម​នីមួយៗ​មាន​ទម្ងន់​៦០​គីឡូក្រាម​ស្មើគ្នា​។ ក្រុម​
​នីមួយៗ​មាន​កីឡាករ​ខ្មែរ​៤​នាក់ និង​កីឡាករ​ថៃ​៤​នាក់​។ ក្រុម​នីមួយៗ​ត្រូវមាន​តួនាទី​ប្រកួត​យក​ជើងឯក​តាម​ក្រុម​។ ជើងឯក​ក្នុង​ក្រុម​នីមួយៗ​មាន​រង្វាន់​ពី
​លេខ​១​ដល់​លេខ​៤​។ នៅ​ចុងក្រោយ នៃ​ការប្រកួត​យក​ជើងឯក ក្រុម​ទីមួយ និង ក្រុមទី​ពីរ ទៅ​ប្រកួត​យក ខ្សែក្រវាត់​និង​ថវិកា​៦០០០​ដុល្លារ​។
​ ​
​សម្រាប់​អ្នកឈ្នះ​ជើងឯក​នៅក្នុង ក្រុម​ទីមួយ ទទួលបាន​ពាន់រង្វាន់​ម៉ូតូ​ហ្ស៊ូ​ម័​រ​អ៊ិ​ច​មួយគ្រឿង ថវិកា​ចំនួន​៥០០​ដុល្លារ​, លេខ​២ ទទួលបាន​ថវិកា​ចំនួន​២០០០
​ដុល្លារ​។ ការ​ក្រ​កួត​នេះ​អ្នកចាញ់​ធ្លាក់ៗ​ហើយ​អ្នកឈ្នះ​នឹង​ឡើងទៅ​វគ្គ​បន្តទៀត​។
​ ​
​លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​កីឡា​ស៊ី​ប៊ី​អេស បាន​លើកឡើងថា កម្ពុជា​សង្វៀន​គុន​ខ្មែរ កន្លងមក ស៊ី​ប៊ី​អេស ធ្លាប់​សហការ​ជាមួយ ស្រា​បៀរ​កម្ពុជា បាន​ជោគ​
​ជ័យ​ល្អ​ដូចជា វាយ​ដាក់​ទ្រុង​ផលិត​បាន​ជើងឯក​ប្រាំបួន​នាក់ ហើយ​ធ្វើឱ្យ​ពួកគេ​ក្លាយទៅជា​អ្នកមាន​មុខ​មាន​មាត់​ទៀតផង​។ កម្មវិធី​ប្រកួត​ម្ដងនេះ​មានការ​ខុស​
​ប្លែក​ពីមុនៗ​បន្ដិច គឺមាន​កីឡាករ​កម្ពុជា​សរុប​៨​នាក់ និង​ថៃ​៨​នាក់​។ សម្រាប់​កីឡាករ ដែល​ឈ្នះ​បី​ប្រកួត​នៅក្នុង ក្រុម​ទីមួយ ទទួលបាន​ថវិកា​៥០០​ដុល្លារ ម៉ូតូ​
​ហ្ស៊ូ​ម័​រ​មួយគ្រឿង និង​លិខិតបញ្ជាក់​មួយ​។ លេខ​ពីរ ទទួលបាន​ថវិកា​២០០០​ដុល្លារ មេដៃ​មួយ និង​លិខិតបញ្ជាក់​មួយ (​ចប់​ភារកិច្ច​)​។
​ ​
​ប្រធាន​កីឡា​ស៊ី​ប៊ី​អេស​បញ្ជាក់ទៀតថា ម្ចាស់​ម៉ូតូ​ហ្ស៊ូ​ម័​រទាំង​ពីរ​គ្រឿង នឹង​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ទឹកប្រាក់​ចំនួន​៦០០០​ដុល្លារ​អាម៉េរិក ខ្សែ​ក្រ​
​វាត់​មួយ និង​លិខិតបញ្ជាក់​មួយ​។
​ ​
​តំណាង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា លោក វ៉ាន់ដា​វីត ស៊ី​ធី​គន្ធ បានបញ្ជាក់​យ៉ាងខ្លី​ថា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា បាន​ជួយ​ផ្នែក​អប់រំ​ដូចជា សាងសង់​សាលារៀន
​និង​កីឡា​ផ្សេងៗ​ជាច្រើន​ទៀត​ជាពិសេស​ជួយ​ផ្នែក វិស័យ​គុន​ខ្មែរ នេះ​តែម្ដង​។
​ ​
​លោក ម៉ិ​ល កាដូ តំណាង​ក្រសួង​អប់រំ បានឱ្យដឹងថា កម្ពុជា​សង្វៀន​គុន​ខ្មែរ គឺ​ផ្ដោត​សំខាន់​ទៅលើ​កីឡាករ​ទម្ងន់​៦០​គីឡូក្រាម​ដោយ​ពួកគេ​ប្រើ​រយៈពេល​
​ប្រកួត​បី​ខែ​ចប់ ហើយ​ធ្វើឱ្យ​កីឡាករ​អាច​រកប្រាក់​ចំណូល​បាន​ជិត​១០០០០​ដុល្លារ​។ លោក​ក៍បាន​សុំឱ្យ​លោកគ្រូ​បង្វឹក និង​កីឡាករ ដែល​ត្រូវធ្វើ​ការប្រកួត​
​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យបាន​ល្អ​ដោយ​យក​កិត្តិយស​ជាធំ​។ រីឯ​គណៈ​បច្ចេកទេស គឺ​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ក្នុងការ​ដាក់ពិន្ទុ​។
​ ​
​ចំណែក​លោក ឆឹង យ៉ាវ​យ៉េន អនុប្រធាន​សហព័ន្ធ​វិញ​លើកឡើងថា ទម្រាំ​ចូលដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្អូនៗ​អាច​រកលុយ​បាន​ជិត​១០០០០​ដុល្លារ​។ ដូច្នេះ​យើង​
​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​មែនទែន​។ លោក​សុំឱ្យ​កីឡាករ​ត្រូវតែ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ហើយ​គណៈ​ផ្ដល់​ពិន្ទុ​វិញ​ត្រូវធ្វើ​ការឱ្យ​សុក្រឹត្យភាព យុត្តិធម៌ ពី​
​ព្រោះ​នៅ​តំបន់​យើង​នេះ​នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​នា​ថ្ងៃ​ខាងមុខ​៕ Tp

#