​ស៊ី​ហ្គេម​លើក​ទី​៣០ នេះ អត្តពលកម្ម មាន​ប៉ុន្មាន​វិញ្ញាសា​?

277
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រភេទ​កីឡាអត្តពលកម្ម គឺជា​ការប្រមូលផ្ដុំ នៃ​ព្រឹត្តិការណ៍​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ការរត់​ប្រណាំង ការ​លោត ការបោះ និង ការដើរ ។ អត្តពលកម្ម គឺជា​ប្រភព​នៃ​មេដាយមាស ដែលមាន​ច្រើនជាងគេ​បំផុត នៅក្នុង​ការប្រកួត ជា​លក្ខណៈ​អន្តរជាតិ ពិសេស​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក ការប្រកួត​កីឡា​អាស៊ី និង ស៊ី​ហ្គេម​នេះឯង ។ ប្រទេស​ដែល​កីឡា​របស់គេ មាន​សក្ដានុពល លើ​ប្រភេទ​កីឡាអត្តពលកម្ម​នោះ គេ​សប្បាយ​ចិត្តនឹង​ប្រជែង យក​មេដាយ​ណាស់ ។​

​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៧ លើ​ប្រភេទ​កីឡាអត្តពលកម្ម វៀតណាម ប្រជែង​បាន​មេដាយ សរុប​ចំនួន ៣៤ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ១៧ គ្រឿង ប្រាក់​ចំនួន ១១ គ្រឿង និង​សំរិទ្ធ ៦ គ្រឿង ។​

និមិត្តសញ្ញា និង Mascot SEA Games

​កាលនោះ វៀតណាម ទម្លាក់​ថៃ ទៅ​ចំណាត់ថ្នាក់​លេខ​២ ដោយបាន​មេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និង​សំរិទ្ធ ១១ គ្រឿង ក្នុងខណៈដែល​ម៉ាឡេស៊ី ជា​ម្ចាស់ផ្ទះ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ជាមួយនឹង​មេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និង​មេដាយសំរិទ្ធ ៩ គ្រឿង ។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​នេះ ប្រភេទ​កីឡាអត្តពលកម្ម សម្រាប់​បុរស​មាន ២៤ វិញ្ញាសា និង​នារី​មាន ២៣ វិញ្ញាសា​។ វិញ្ញាសា​ទាំងនោះ មាន​រត់​១.០០០​ម៉ែត្រ​បុរស នារី​រត់​១០០​ម៉ែត្រ​បុរស នារី រត់​ឆ្លងកាត់​ឩ​ប​សគ្គ ១១០​ម៉ែត្រ​បុរស និង​១០០​ម៉ែត្រ​នារី ។ រត់​២០០​ម៉ែត្រ​បុរស នារី រត់​១.៥០០​ម៉ែត្រ​បុរស នារី រត់​Steeplechase ៣.០០០​ម៉ែត្រ បុរស នារី​ដើរ​ចម្ងាយ ២០​គីឡូម៉ែត្រ បុរស នារី ។​

និមិត្តសញ្ញា និង Mascot SEA Games

​រត់​ឆ្លង​កាត​ឩ​ប​សគ្គ ៤០០​ម៉ែត្រ​បុរស នារី រត់​៤០០​ម៉ែត្រ​បុរស នារី​រត់​បណ្ដាក់​៤០០​ម៉ែត្រ​៤​ដង​បុរស នារី រត់​បណ្ដាក់​១០០​ម៉ែត្រ ៤​ដង​បុរស នារី ដើរ​ប្រណាំង​ចម្ងាយ​៥០​គីឡូម៉ែត្រ​បុរស រត់​៨០០​ម៉ែត្រ​នារី ម៉ា​រ៉ា​តុង​បុរស នារី ក្រៅពីនេះ​នៅមាន វិញ្ញាសា​លោត​កំពស់ លោត​ចម្ងាយ ចោល​ថាស ញញួរ ស្ន​… ទៀតផង ។​

​សម្រាប់​កម្ពុជា ពេលនេះ លើ​ប្រភេទ​កីឡាអត្តពលកម្ម នៅ​មិនទាន់​ខ្លាំង​នៅឡើយ​ទេ តែ​ក៏​មិន​ឃ្លាត​ពី​គេ​ឆ្ងាយ​ដែរ តែ​សម្រាប់​ឆ្នាំនេះ កីឡាករ​កម្ពុជា មួយចំនួន កំពុងតែ​លេចធ្លោ គួរឱ្យ​ចាប់អារម្មណ៍​៕v

និមិត្តសញ្ញា និង Mascot SEA Games