​ស្ដារ​ប្រព័ន្ធ​លូបង្ហូរទឹក​ដែល​ស្ទះ​ក្រោយ​ភ្លៀង​បណ្ដាលឱ្យ​ជន់​លិច​ផ្លូវជាតិ​លេខ​៥

659
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ដឹកនាំ​មន្ត្រី​ចុះ​បូម​ស្ដារ​ប្រព័ន្ធ​លូបង្ហូរទឹក​ដែល​ស្ទះ បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ​ចាប់ពី​ចំណុច​ខាងមុខ​ទេព​ប្រណម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក ជា​ពិសី​បាន​ក្រើន​រំឭកថា​សូម​មន្ត្រី​ពាក់ព័ន្ធ​ពិសេស​អាជ្ញាធរ​សង្កាត់​-​ភូមិ​ធ្វើយ៉ាងណា​សហការគ្នា ដើម្បី​បន្ត​តាមដាន​តទៅទៀត​។ ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ អាច​បណ្ដាល​ឲ្យ​មានការ​កកស្ទះ ធ្វើ​ឲ្យ​ជន់​លិច ក្នុងការ​រិះរក​មធ្យោបាយ​ភ្លាមៗ ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​។ ទៅតាម​លទ្ធភាព សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល​ប្រកប​របរ​ទទួលទាន​ផ្សេងៗ ពី​សំណាក់​ប្រជាពលរដ្ឋ​៕S/​