​ស្ត្រី​ក្រោយ​អស់​រដូវ​គួរ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន និង​ទៀងទាត់​

222
ចែករម្លែក

​ការធ្វើ​លំ​ហាត់ប្រាណ​នៅក្នុង​អំឡុងពេល និង​ក្រោយពេល​អស់​រដូវ ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​រួមមាន ៖

• ការទប់ស្កាត់​ការកើនឡើង​ទម្ងន់ ៖ ជាពិសេស​ចំពោះ​ស្ត្រី​ដែលមាន​ទំនោរ​ទៅរក​ការបាត់បង់​សាច់ដុំ និង​ការកើនឡើង​ជាតិ​ខ្លាញ់​នៅ​ពោះ​នៅពេល​អស់​រដូវ ព្រោះថា​ការធ្វើ​លំ​ហាត់ប្រាណ​អាចជួយ​ការពារ​ការឡើង​ទម្ងន់​បាន​។​

• ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ ៖ ការធ្វើ​លំ​ហាត់ប្រាណ​ក្នុងអំឡុងពេល និង​ក្រោយពេល​អស់​រដូវ​អាចជួយ​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​មាន​សុខ​ភាពល្អ​ដើម្បី​ការពារ​ជំងឺមហារីក​សុដន់​។​

• ការពង្រឹង​ឆ្អឹង ៖ ការធ្វើ​លំ​ហាត់ប្រាណ​អាច​ពន្យារ​ការបាត់បង់​ឆ្អឹង​ក្រោយពេល​អស់​រដូវ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការបាក់​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​បាន​។​

• ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដទៃទៀត ៖ ការឡើង​ទម្ងន់​បន្ទាប់ពី​ការ​អស់​រដូវ​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព​។ ការ​លើស​ទម្ងន់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាច​ទប់​ទល់នឹង​ហានិភ័យ​ទាំងនេះ​បាន​។​

• ការ​ជម្រុញ​ដល់​អារម្មណ៍ ៖ ការធ្វើ​លំ​ហាត់ប្រាណ​អាច​បង្កើន​សុខភាព​ផ្លូវចិត្ត​នៅ​ដំណាក់កាល​ណាមួយ​នៃ​ជីវិត​បាន​កាន់តែ​ប្រសើរ​៕ ដោយៈ health.com.kh