​ស្ត្រី​ខ្មែរ​ប្រកាន់ ​បុរស​ចិន​ប្រកែក​ក្នុង​សាច់រឿង​បៀតបៀន​កេ​រ​ខ្មាស

316
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ភា្ល​មៗ​នាំយកមក​ដោះស្រាយ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ ក្រោម​បទចោទប្រកាន់​សង្ស័យថា​បុរស​ជនជាតិ​ចិន​រូ​ប​នេះ​ចាប់​ឱប​បំពាន​លើ​រាងកាយ​ស្ត្រី​ជា​កម្មករ​ជនជាតិខ្មែរ​។​ករណី​ស្រី​ប្រកាន់​ប្រុស​ប្រកែក​នេះ​បានកើត​ឡើង​នៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​សង្កាត់​លេខ​១ ​ក្រុង​,​ខេត្ត​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី​២​ ខែកញ្ញា​ឆ្នាំ​២០១៩​។

​ទោះជា​យ៉ាងនេះ​ក្តី​​ តាម​ប្រភពពី​កម្មករ​ខ្មែរ​ដូចគ្នា​ថ្លែងថា ​បុរស​ស​ង្ស័​យជនជាតិ​ចិន​រូបនេះ​បានប្រកែក​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​អំពើ​នោះទេ​។​ប៉ុន្តែ​ភាគី​ស្ត្រី​រងគ្រោះ​អះអាងថា​បុរស​ជនជាតិ​ចិន​រូបនេះ​ចូលទៅ​ចាប់​ឱប​ខ្លួន​ពីក្រោយ​និង​លូកលាន់​បំពាន​លើ​រាងកាយ​ពេល​ជនរងគ្រោះ​កំពុង​ឱន​រើស​សារុង​នៅក្នុង​បន្ទប់​ស្នាក់នៅ ។​ករណីនេះ​សមត្ថកិច្ច​កំពុង​ដោះស្រាយ​តាម​នីតិវិធី​៕S/​Ha