​ស្ត្រី​គឺជា​ឆ្អឹងខ្នង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឱ្យមាន​ភាពជឿនលឿន​

2000
ចែករម្លែក
  • 17
    Shares

ដោយ​៖​ភ្នំ​ដែក​/​ព្រះវិហារ​៖​ស្ត្រី​ត្រូវបាន​ចាត់ទុកថា គឺជា​ឆ្អឹងខ្នង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ឱ្យមាន​ភាពជឿនលឿន​ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​។ មិនតែប៉ុណ្ណោះ​ស្ត្រី គឺមាន​តម្លៃ​ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​បំផុត​មិនអាច​កាត់ថ្លៃ​បាន​។​ពិសេស​ស្ត្រី​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​អភិវឌ្ឍ​ក្នុងសង្គម​គ្រួសារ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល​ឲ្យ​រីកចម្រើន​ជឿនលឿន​ផងដែរ​។​

​នេះ​ជាការ​លើកឡើង របស់លោក ទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុក​បេសកម្ម​ពិសេស ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” នៅ​សាលាខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃ ទី​៨ ខែ​មិនា ឆ្នាំ​២០១៩​នេះ​។​

​លោក​បាន​បន្តទៀតថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​ដូច្នេះ ការកសាង​ប្រទេសមួយ​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជឿនលឿន​ទៅបាន គឺ​មិនអាច​ខ្វះ​ស្ត្រី​បានទេ​។ ដូច្នេះ បងប្អូន​ស្ត្រី​ត្រូវ​តស៊ូ​ឡើង​បន្តទៀត ដើម្បី​ជៀសវាង​ពី​ពាក្យ​តំណាល​ថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំនោះ​។

ដូច្នេះ ស្ត្រី​ក៏មាន​សិទ្ធិ​ស្មើ​បុរស​ដែរ ព្រោះ​ស្ត្រី​ជា​កម្លាំងចលករ​មួយ​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ ដោយ​សមភាព ប្រកបដោយ​ចីរភាព​បងប្អូន​នារី ជា​ធនធានមនុស្ស​មិនអាច​ខ្វះ​បាន ដោយ​បងប្អូន​នារី​បាន​បំពេញការងារ​បម្រើ​ឲ្យ​សង្គមជាតិ​យ៉ាងច្រើន មិន​ខ្លាច​នឿយហត់​ផងដែរ​៕S/​