​ស្ត្រី​គ្រូបង្រៀន​ម្នាក់​បានប្រកាស​តែងតាំង​ជា​អភិបាលរង​ស្រុក​ក្រគរ

561
ចែករម្លែក
  • 550
    Shares

ដោយ​៖​ព​.​ស​/​ពោធិសាត់​:​នៅ​សាលាស្រុក​ក្រគរ​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ស្រុក​ក្រគរ​ម្នាក់​និង​តែងតាំង​ប្រធាន​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ស្រុក​ចំនួន​៥​នាក់​ទៀត​។​ពិធី​តែងតាំង​ក្រោម​អធិបតីភាព​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិសាត់​និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​មន្ត្រី​ជុំវិញ​យ៉ាងច្រើន​កុះករ​។​

តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​បានសម្រេច​ឱ្យ​លោកស្រី​មិត្ត​សុភាព​ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ដើមខ្សែ​ពិសេស​ថ្នាក់​ទី​៦​ឱ្យចូល​កាន់តំណែង​ជា​អភិបាលរង​ស្រុក​ក្រគរ​។​ជាមួយគ្នា​នោះ​ក៏បាន​តែងតាំង​មន្ត្រី​ចំនួន​៥​រូប​ទៀត​ឱ្យចូល​កាន់តំណែង​ជា​ប្រធាន​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ស្រុក​ផងដែរ​។​

លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិសាត់​បា​ន​ថ្លែង​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ដែល​ទើប​តែងតាំង​នេះ​ឱ្យ​យកចិត្តទុកដាក់​ក្នុង​កិច្ចការងារ​និង​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ​។​ចេះ​រួម​សាមគ្គី​គ្នា​ដើម្បីអោយ​អនុ​វត​ការងារ​មាន​ភាពរ​លួ​ន​។

​លោក​អភិបាលខេត្ត​បន្តថា​ជាមួយគ្នា​នោះ​ត្រូវ​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​បម្រើ​ប្រជាពលរដ្ឋ​អោយ​អស់ពី​ចិត្ត​ពី​ថ្លើម​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​អំណាច​យើង​។​ជាមួយគ្នានេះ​ត្រូវ​ចេះ​រួមសហកា​ជាមួយ​សម​ត្ត​កិច្ច​ជំនាញ​ផ្សេងៗ​ដើម្បី​ចូលរួម​ការពារ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​៕S/