​ស្ត្រី​ចិន​ទុក​ម៉ាស៊ីន​អូស​សក់​លើ​ពូក​ឆ្លង​ចរន្ត​ឆេះ​ផ្អើល​អ្នកស្រុក​និង​សមត្ថកិច្ច​

479

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ផ្ទះជួល​ស្នាក់នៅ​របស់​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​ពូក​១​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​ករណីនេះ​កើតឡើង​នៅ​អាគារ​បុរី​អ​តី​តះ​មហោស្រប​ចាស់​ស្ថិតក្នុង​សង្កាត់​លេខ​២​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​ភ្លើង​ឆេះ​បន្ទប់​ជាន់​លើ​មួយកន្លែង​របស់​ជនជាតិ​ចិន​ស្នាក់នៅ អាគារ​ម្តុំ​មហោស្រព​ចាស់​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ម៉ោងជាង​៣​រសៀល​ថ្ងៃ​១៣​កក្កដា​២០១៨​ដោយមាន​ការ​អន្តរា​គម​ពី​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ​បាន​ទាន់ពេលវេលា​។​

​សមត្ថកិច្ច​បញ្ជាក់ថា​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​មូល​ហេតុថា​ករណីនេះ​បណ្តាលមកពី​ការធ្វេសប្រហែស​ទុកចោល​ឧបករណ៍​ធ្វើ​សក់​នៅលើ​ពូក​៕S/​

​ស្ត្រី​ចិន​ទុក​ម៉ាស៊ីន​អូស​សក់​លើ​ពូក​ឆ្លង​ចរន្ត​ឆេះ​ផ្អើល​អ្នកស្រុក​និង​សមត្ថកិច្ច​