​ស្ត្រី​ចំណាស់​ម្នាក់​លង់ទឹក​ត្រពាំង​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

574

(​កំពង់ស្ពឺ​)៖​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវបាន​ក្មេងស្រី​អាយុ​១៧​ឆ្នាំ​ប្រទះឃើញ​លុងទឹក​ត្រពាំង​ស្លាប់​ខាងលិច​ភូមិ​ត្រពាំង​អត់​ទឹក​ឃុំ​គី​រី​វ​ន្ត័​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ចម្ងាយ​ពី​ផ្ទះ​៧០​ម៉ែត្រ​កាលពី​វេ​ល​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៧​។​
កុមារី​ឈ្មោះ​ហម​ថុ​នា​អាយុ​១២​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​អត់​ទឹក​ឃុំ​គី​រី​វន្ត​ស្រុក​ភ្នំស្រួច​បាន​និយាយថា​ពេល​ប្អូន​ដើរ​មកពី​សាលា​រៀង​កាត់​តាម​មាត់​ត្រពាំង​ខាងលិច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ប្រទះឃើញ​។​

ប្រភព​ដដែល​បាន​បន្តថា​សាកសព​ឈ្មោះ​ហែម ង៉ែត​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​អត់​ទឹក​ឃុំ​គី​រី​វ័​ន្ត​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​អណ្តែត​ក្នុង​ទឹក​ត្រពាំង​ខាងលិច​ភូមិ​ចម្ងាយ​៧០​ម៉ែត្រ​ក៏​ទៅប្រាប់​ឪពុកម្តាយ​ទើប​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​គី​រី​វ័​ន្ត​មក​ពិនិត្យ​និង​ស្រាវជ្រាវ​របស់​ផ្នែក​ពិនិត្យ​វិភាគ​សព​ស្ត្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លុង់ទឹក​ប្រាកដ​មែន​។​ក្រោយ​ពិនិត្យ​រួច​នគរបាល​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​៕​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​សព​ស្ត្រី​វ័យ​ចំណាស់​ដែល​លុងទឹក​ត្រពាំង​ស្លាប់​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​


​ ​