​ស្ត្រី​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​ជាង​២​ពាន់​នាក់​

468
ចែករម្លែក
  • 21
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​បាន​ថ្លែងឱ្យដឹងថា​នាពេល​បច្ចុប្បន្ននេះ​ស្ត្រី​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុ​ជាមាន​ចំនួន​សរុប​ជាង​២​ពាន់​នាក់​។​ក្នុងចំណោម​ស្ត្រី​ទាំងនេះ​ភាគច្រើន​មានទោស​ដោយសារ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​គ្រឿងញៀន និង​ប្តី​លែងលះ​។​

​ការ​ថ្លែង​បញ្ជាក់​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​សុច​សុផាន់​ណា​រ៉ា​អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋា​ន​និង​អយ្យការ​នៃ​ក្រសួងយុត្តិធម៌​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ថ្នាក់ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​ដល់​ទណ្ឌិត​ក្នុងការ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩​។​

​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន លោក សុច សុផាន់​ណា​រ៉ា បានឱ្យដឹងថា លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ត្រួតពិនិត្យ​និង​វាយតម្លៃ​សម្រាប់​ការលើកលែង និង​បន្ធូ​បន្ថយទោស បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​សំណើ សុំ​អនុគ្រោះ​ទោស​របស់ គណៈកម្មការ រាជធានី​ខេត្ត (​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ១៨ និង​មណ្ឌល​អប់រំ កែប្រែ​ចំនួន​៤)​។ ដែល​បានស្នើ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រ ណី​ជាតិ​ឆ្នាំនេះ លើ​បញ្ជី​ទណ្ឌិត ដែល​ស្នើ​អ នុ​គ្រោះ​ទោស​សរុប ៤៦០​រូប (​ស្រី ៤៩​រូប​) ។​

​លោក​បាន​បញ្ជាក់ដែរថា​បើ​យោងតាម ការជួបពិភាក្សា​ជាមួយ​ប្រធាន​តុលាការ ប្រធាន​ព្រះរាជអាជ្ញា នា​កន្លងមកនេះ​ស្ត្រី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន សរុប​២.៤៤១​នាក់ ។​ក្នុងនោះ​ស្ត្រី​ដែលមាន​គ​ត៌​៤៤​ស្ត្រី​មានកូន​តាម​ម្តាយ​១២៦​នាក់​។​

ជុំវិញ​បញ្ហា​ការជាប់​ពន្ធនាគារ​ទៅលើ​ស្ត្រី​នេះដែរ​បើតាម​លោក​សុច​សុផាន់​ណា​រ៉ា​ហើយ​ឱ្យដឹងថា​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​លើកលែង​និង​បន្ធូរ​បន្ថយទោស​ចំពោះ​ស្ត្រី​នេះ​គឺ​ពុំ​បានធ្វើ​សម្រាប់តែ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ទេ គឺ​ធ្វើជា​និរន្ត​។​

ក្នុងនេះ​ដូចជា​បើ​ករណី​ទាក់ទង​នឹង​នីតិវិធីតុលាការ​ខាង​ក្រសួងយុត្តិធម៌​ជំរុញ​ឱ្យ​ព​ន្លឿ​ន​លើ​បណ្ដឹង​របស់​ស្ត្រី​ឱ្យបាន​ឆាប់រហ័ស​។​ជាមួយគ្នា​និង​ខិតខំ​រក​ឯកសារ​ទាក់ទង​នឹង​សាលក្រម​ជា​ស្ថាពរ​ដើម្បី​នឹង​ងាយស្រួល​បន្ទូល​បន្ថយទោស​និង​លើកលែងទោស ។​

​លោក អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋា​ន និង​អយ្យការ​នៃ​ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍​ដែរ​ថា “​យើង​ឃើញ​ហើយ​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេ​ជោ​លោក​តែងតែ​ផ្ដល់​អាទិភាព​ដល់​ស្ត្រី​ជានិច្ច​ក្នុងការ​លើកលែង​និង​ប​ន្ថូ​រ​បន្ថយទោស​។​សម្ដេច​តេ​ជោ​ហ៊ុនសែន​លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជន​ជាប់ទោស​ជា​ស្ត្រី ។ ជាពិសេស​ស្ត្រី​ដែលមាន​កូន​នៅ​ជាមួយ​ម្ដាយ ស្ត្រី​ដែលមាន​គភ៌ ស្ត្រី​ដែល​ចាស់ និង​ស្ត្រី​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ជាដើម​” ។​

​ទាក់ទិន​ទៅនឹង​អ្នកទោស​ជា​ស្ត្រី​នេះដែរ​លោក​បានលើកឡើង​ផង​ថា​តាមរយៈ​ការផ្តល់​អនុសាសន៍​សម្តេច​នាយករដ្ឋមន្ត្រី​មក​ក្រសួងយុត្តិធម៌​ន​នា​កន្លងមក​បាន​បើក​កិច្ចប្រជុំ​ដោយបាន​កោះហៅ​ស្ថាប័ន​តុលាការ​ដែលមាន​ប្រធាន​តុលាការ ប្រធាន​រាជអាជ្ញា​ដើម្បី​សុំ​ទិន្នន័យ​ស្ត្រី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ជាក់លាក់ និង​ព្រម​ជាមួយគ្នា ក្រសួងយុត្តិធម៌​ក៏បាន​ជំរុញ​ឱ្យ ចាត់ការ​លើ​សំណុំរឿង​ស្ត្រី​ឱ្យបាន​ឆាប់​ផងដែរ ។​

​លោក​បាន​អះអាង​បន្ថែមថា “​ក្នុងនេះ​ជាក់ស្តែង​នោះ​ក្នុង​ទិវា​៨ មីនា​កន្លងមកនេះ សម្ដេច​ក៏បាន​ជំរុញឱ្យមាន​ការដោះស្រាយ​លើ​សំណុំរឿង​ស្ត្រី​ដែល​កំពុង​ជាប់ពន្ធនាគារ​។ អ្វីដែល​គេ​ចាប់អារម្មណ៍​នឹង​លំបាក​ចំពោះ​ភ្នែក​នោះ គឺ​ស្ត្រី​ដែលមាន​កូន​នៅ​ជាមួយ​ម្ដាយ​” ។

​ដោយឡែក​លោក​អ៊ុច​ពង្ស​អគ្គនាយករង​នៃ​អគ្គដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​នា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ ខាង​ពន្ធនាគារ​អប់រំ​រាជធានី​ខេត្ត​បានដាក់​សំណើរ​មក ដើម្បី​ស្នើសុំ​ឲ្យ​គណៈ កម្ម​ការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​៤៦០​នាក់ ក្នុងនោះ​ស្ត្រី​៤៩​នាក់ ៕S/

​រូប​៖​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការលើកលែង និង​បន្ធូ​បន្ថយទោស ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​