​ស្ត្រី​ដែល​ជួប​គ្រោះថ្នាក់ចរាចរ​រហូត​បាត់​បង់ជីវិត​គឺជា​តារាចម្រៀង តាក់ ច​ន្ធី​

1293
ចែករម្លែក

​ដោយៈ បូ​រិ​ន​/​ភ្នំពេញៈ​ស្ត្រី​ជិះ​រ៉ឺម៉ក​ឥណ្ឌា​ដែល​បាត់បង់​ជីវ​ដោយ​រថយន្តបុក​នៅ​ភ្លើងស្តុប​ទន្លេបាសាក់ ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​ម្នាក់​ដែល​ល្បីឈ្មោះ​គួរសម​និង​ឧស្សាហ៍​ចេញទៅ​សម្តែង​នៅ​ក្រៅប្រទេស​។ ស្ត្រី​រងគ្រោះ​ម្នាក់នេះ​ជា​តារាចំរៀង​រ៉ុ​ក​ខេន​រ៉ូ​ល​ខ្មែរ អ្នកនាង តាក់ ច​ន្ធី បានទទួល​មរណភាព ដោយសារ​គ្រោះថ្នាក់​ចរាចរ​កាលពី​រំលងអធ្រាត្រឈានចូើ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨​។​

អ្នកស្រីតាក់គន្ធី


តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សិល្បករ​កម្ពុជា​បាន​ផ្សាយ​ឱ្យដឹងថា តារាចំរៀង​ខ្មែរ​អ្នកនាង​តាក់ ច​ន្ធី បាន​ស្លាប់​ភ្លាម​បន្ទាប់​អ្នកនាង​ធ្វើ​ដំ​ណារ​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា មកដល់​ភ្លើងស្តុប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយក៏​ត្រូវបាន​រថយន្ត​បើក​លឿន​មក​ប៉ុក​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ង​ម្នាក់​និង​ស្លាប់​ម្នាក់ ។
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សិល្បករ​កម្ពុជា​ដែល​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​នោះ​សរសេ​ថា អ្នកនាង តាក់ ច​ន្ធី​គឺជា​តារាចំរៀង​រ៉ុ​ក​ខេន​រ៉ូ​ល ទោះបី​អ្នក​នៅក្នុង​ស្រុក​ខ្មែរ​គេ​មិនសូវ​ស្គាល់​ច្រើន​តែបើ​នៅ​បរទេស​វិញ អ្នកនាង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ហើយ​ជានិច្ច​ជា​កាល អ្នកនាង​ត្រូវ​បានទទួល​ការអញ្ជើញ​ទៅ​ចេញ​ច្រៀង​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់ ។

​អ្នកនាង តាក់ ច​ន្ធី គឺជា​តារា​មួយរូប​ដែលមាន​ជីវភាព​ក្រីក្រ​តស៊ូ​ក្នុង​ជីវិត​ដោយ​ជីវភាព​លំបាក​បំផុត ក្នុងនាម​អ្នកនាង ជា​ម្តាយ ជា​មេ​គ្រប់គ្រង​គ្រួសារ​ក្នុងបន្ទុក​បន្ទប់​ជួល​រហូតដល់​៨​នាក់ ដែលជា​អ្នករ៉ាប់រង​គ្រួសារ​ទាំងស្រុង​។ សព​អ្នកនាង តាក់ ច​ន្ធី ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅកាន់​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។ ចំនែកឯ​រថយន្ត​បង្ក​មិនទាន់បាន​ដោះស្រាយ​នៅឡើយ ។​

ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​មួយចំនួន​ផ្សេងទៀត​បានឱ្យដឹងថា ដោយសារតែ​អ្នកបើក​កង់​បី​ឥណ្ឌា​ដែល​ដឹកនាំ​តារាចម្រៀង តាក់ ច​ន្ធី នោះបាន​បើក​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ព្រម​ឈប់​នៅពេល​មាន​ភ្លឺ​សញ្ញា​ស្តុ​ប​ក្រហម​ហើយ នៅតែ​ចង់ទៅ​ឲ្យ​ផុត​ស្រាប់តែ​រថយន្ត​មួយ​នោះមក​ដល់​ក៏​ស្រាប់តែ​បើក​ទៅបុក​ចំ​គ្នា​តែម្ដង​៕MN