​ស្ត្រី​បរទេស​ម្នាក់​លេបថ្នាំ​សម្លាប់ខ្លួន​ព្រោះ​ជម្លោះ​ប្តី​ប្រពន្ធ​

768
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ស្ត្រី​បរទេស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​លេបថ្នាំ​ជាច្រើន​គ្រាប់​ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្តី​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​បន្ទប់​ផ្ទះសំណាក់​ប៉ារីស​នា​ភូមិ​១​ឧសភា​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​អត្តឃាត​ជន​ខាងលើ​ឈ្មោះ​សាលី រី​ន​សូ​វ៉ា អាយុ ៦៤ ឆ្នាំ ជនជាតិ​ឆេ​ក​កាន់​លិខិតឆ្លងដែន​លេខ​39618417​។​ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅ​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​អំពី​ករណី​ជនបរទេស​ស្លាប់​នៅផ្ទះ​សំណាក់​បារី​ស​ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល​។

ភ្លាមៗ​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្ត​ចុះ​ដល់​គោលដៅ​និង​រកឃើញ​សំបក​ថ្នាំពេទ្យ​ជាច្រើន​ក្នុង​បន្ទប់​កើតហេតុ​។​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​ឃើញថា​ស្ត្រី​បរទេស​រូបនោះ​ពិតជា​បាន​លេបថ្នាំ​ដែល​បន្សល់ទុក​នូវ​សម្បក​ថ្នាំ​ទាំងនេះ​។

បន្ថែម​លើ​នេះ តាម​ការសួរនាំ​ម្ចាស់ផ្ទះ​សំណាក់​គឺ​មុន​កើតហេតុ​រវាង​ប្តី​ប្រពន្ធ​នោះបាន​ឈ្លោះប្រកែក​គ្នា​តែ​មិនដឹង​មកពី​រឿង​អ្វី​ទេ​។ ដូច្នេះ​ការស្លាប់​នេះ​គឺ​បណ្តាលមកពី​ការ​លេបថ្នាំ​ធ្វើអត្តឃាត​ផ្តើមឡើង​ដោយ​ជម្លោះ​ប្តី​ប្រពន្ធ​តែម្តង​៕S/​