​ស្ត្រី​មា្ន​ក់​ត្រូវគេ​សម្លាប់​សង្ស័យ​ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​

469
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ស្ត្រី​ម្នាក់​ត្រូវ​បង​បង្កើត​ប្រទះឃើញ​ស្លាប់​ក្នុងផ្ទះ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​ជាមួយនឹង​ស្នាមរបួស​នៅលើ​រាងកាយ​ដែល​អាចជា​ការវាយដំ​ពី​ជន​មិន​ស្គាល់មុខ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​ត្រពាំង​ក្តារ​ឃុំ​ស្រែ​ជា​ខាងត្បូង​ស្រុក​ដងទង់​។​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​អាចជា​ករណី​ប្លន់​ទ្រព្យសម្បត្តិ​ដោយ​ជនរងគ្រោះ​បាន​បាត់អស់​នូវ​របស់​មាន​តម្លៃ​និង​លុយកាក់​មួយចំនួន​។​

លោក​ហ៊ីង​ឈុំ​អធិការនគរបាល​ស្រុក​ដងទង់​បាន​ប្រាប់​ឱ្យដឹងថា​ស្ត្រី​រងគ្រោះ​ឈ្មោះ​សៅ ខេន អាយុ ៥៣​ឆ្នាំ​រស់នៅ​តែម្នាក់ឯង​បន្ទាប់ពី​កូនប្រុស​ទៅធ្វើ​ការ​នៅ​ខេត្ត​ព្រះសីហនុ​។​លោក​អធិការ​បាន​បន្តថា​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​ដោយសារ​ឃើញ​ផ្ទះ​របស់​ប្អូនស្រី​មិនទាន់​បើកទ្វារ​ដូច​សព្វដង​ស្ត្រី​ឈ្មោះ​សៅ​មុំ​ក៏​ចេញពីផ្ទះ​មក​អើតមើល​ស្រាប់តែ​ឃើញ​ប្អូនស្រី​ដេកស្លាប់​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យមើល​។

​តាមរយៈ​ការធ្វើ​កោសល​វិច័យ​លើ​សាកសព​ឃើញថា​ជនរងគ្រោះ​បានទទួល​រង​នូវ​ការ​វាយ​ដុំ​ដោយ​វត្ថុ​រឹង​រហូតដល់​ស្លាប់​ទើប​បណ្តាលឱ្យមាន​ស្នាមរបួស​លើ​រង​កាយ​ជាច្រើន​កន្លែង​។​លោក​ហ៊ីង​ឈុំ​បាន​បញ្ជាក់ទៀតថា​តាម​ការ​ប្រាប់​ឱ្យដឹងពី​បងស្រី​របស់​សព​គឺ​ជនរងគ្រោះ​មាន​ខ្សែក​មាស​មួយ​ខ្សែ​ទម្ងន់​៣,៥០​ជី​និង​ក្រវិល​មាន​០,៥០​ជី​ព្រមទាំង​លុយ​ចំនួន​៥០​ម៉ឺន​រៀល​។​

ដោយសា​របស់​មានតម្លៃ​ទាំងនេះ​បាន​បាត់អស់​។ ដូ​ច្ចេះ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​នេះ​ជា​ករណី​ប្លន់​ទ្រព្យសម្បត្តិ​ហើយ​រវាង​ជនដៃដល់ និង​ស្ត្រី​រងគ្រោះ​អាចជា​អ្នក​ស្គាល់គ្នា​ទៀតផង​។​ប៉ុន្តែ​សមត្ថកិច្ច​កំពុង​បន្ត​តាមដាន​ស្រាវជ្រាវ​ករណីនេះ​យ៉ាងសកម្ម​បំផុត​ដើម្បី​ឈានទៅ​សន្និដ្ឋាន​ជាក់លាក់ និង​កំណត់​មុខសញ្ញា​ពិតប្រាកដ​៕S/​