​ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅផ្ទះ​សំណាក់​យីហោ​មី​ស្ទីក

1148
ចែករម្លែក
  • 15
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​ឯង​ដោ​យក​ក្រ​ម៉ា​និង​ខ្សែ​កាបូប​ចង​ជាប់​ទ្វារ​បន្ទប់ទឹក​នៅផ្ទះ​សំណាក់​យីហោ​មី​ស្ទីក​។​ហេតុការណ៍​ប្រទះឃើញ​នេះ​នៅក្នុង​ផ្ទះសំណាក់ មី​ស្ទីក​ស្ថិតនៅ​ចំណុច​ក្រុមទី​២​ភូមិ​មណ្ឌល​៣​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ករណី ធ្វើអត្តឃាត (​ចងក​) នឹង​ក្រ​ម៉ា ពណ៌​​ក្រហម និង​ខ្សែ​កាបូប ចង​ជាប់​ធ្វា​រ​បន្ទប់ទឹក ដែលមាន​កម្ពស់​ប្រហែល ១.៩០​ម៉ែត្រ​។ ចង​សក់​និង​ខ្សែ​រសាក​ទូរ​សព្ទ័​ដៃ តែ​នៅ​មិនទាន់​ដឹង​អ​ពី​មូលហេតុ​ពិត​នៅឡើយ​ទេ​។

​សាកសព​ឈ្មោះ ដឿ​ន ហូ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ស្រុកកំណើត​នៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រះ​ជីក​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​ហើយ​បានមក​ចងក​នៅ​នឹង​ផ្ទះសំណាក់ មី​ស្ទីក ខាងលើនេះ​។

​សមត្ថកិច្ច​បញ្ជាក់ថា​ការ​ព​និត្យ​សាកសព​បានឃើញ​ជាំ​ក​ក្រៅពីនោះ​ពុំមាន​ស្នាក​ស្នាម​អ្វីដែល​ពាក់ព័ន្ធ​និង​បទល្មើស​ឡើយ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រងចាំ​ក្រុមគ្រួសារ​មក​ទទួល​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/

​ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅផ្ទះ​សំណាក់​យីហោ​មី​ស្ទីក