​ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន​តាម​ដងផ្លូវ​ផ្អើល​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​

360
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​នៅតាម​ដងផ្លូវ​ត្រូវ​ប្រជា​ពលរដ្ឋ​ធ្វើដំណើ​ឃើញ​ហេតុការណ៍​នេះ​បាននាំគ្នា​ជួយសង្គ្រោះ​បឋម​បង្ក​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣១៥​កែង​និង​ផ្លូវ​៥១៦​ជាប់​និង​ផ្សារ​ធី​ខេ​ក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោករ​កាលពី​វេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៩​។​

​តាម​ប្រភពពី​សន្តិសុខ​ម្នាក់​ដែល​យាម​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ស្ត្រី​អនាថា​ដែល​បាន​សម្រាលកូន​នៅតាម​ដងផ្លូវ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​។​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្ខ​មូលដ្ឋាន​បាន​ចុះមក​ដល់​និង​រថយន្ត​សង្គ្រោះបន្ទាន់​គ្លី​នី​ករ​ស្មី​បានមក​ជួយ​ដឹក​នារី​រងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​កាលម៉ែត​៕S/​