​ស្ត្រី​ម្នាក់​ដាក់ពាក្យ​ប្តឹង​មនុស្ស​មួយក្រុម​ទៅ​តុលាការ​ករណី​ចូលទៅ​គំរាម​យក​កាណូត​

856
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​ស្ត្រី​ម្នាក់​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​នៃ​សង្កាត់​ចុង​ឃ្នៀ​ស បានដាក់​ពាក្យ​​បណ្តឹង​ទៅ​តុលាការ ដោយ​ចោទ​ឈ្មោះ​វេ​ង ហ៊ាង​និង​ប្រពន្ធ​ឈ្មោះ​ភ័​ណ្ឌ ថា​នាំ​មនុស្ស​មូ​យ​ក្រុម​ទៅ​គំរាម​យក​ទូក​កាណូត​របស់គាត់​ដល់ផ្ទះ​។

​ស្ត្រី​ឈ្មោះ​ដូ ធី​ផឹង រស់នៅ​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ឈ្មោះ​វេ​ង ហ៊ាង​អាយុ​៥៩​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ភ័​ណ្ឌ នៅ ភូមិ​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស​កាលពី​ល្ងាច ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨ បាននាំគ្នា​មួយក្រុម​ចូលទៅ​គំរាម​យក បា​ឡា​កាណូត ចំនួន ៣​គ្រឿង​របស់គាត់ ដោយ​អះអាងថា ជា​របស់​គូ​ជម្លោះ​មក​ផ្ញើទុក​។ នៅក្នុង​បណ្តឹង សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​។​

​ស្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា​ប្តី​ប្រពន្ធ​ខាងលើ​កំពុងមាន​ជម្លោះ​និង​ប្តឹង​គ្នា​ទៅ​តុលាការ​ជាមួយ​អ្នកផ្សេង​។ តែ​ថ្ងៃកើតហេតុ​សុខៗ​ក៏​ស្រាប់តែ​នាំ​មនុស្ស​មួយក្រុម​ចូលទៅ​ផ្ទះ​របស់គាត់ គំរាម​ដកហូតយក​កាណូត​របស់គាត់​ចំនួន​បី​គ្រឿង ដោយ​ចោទថា ជា​របស់​គូ​ជម្លោះ​យកមក​ផ្ញើទុក ។​ទោះបី​រូបគាត់​បញ្ជាក់ថា ជា​កាណូត​របស់គាត់​ទេ​មិន​ជាប់​ពាក់​ព​ន្ធ័​អ្នកដទៃ​ក៏ដោយ ។​

​កាលពី​រសៀល​ថ្ងៃទី​៣០​ខែមិថុនា​នេះ ទូរស័ព្ទ​លោក​វេ​ង ហ៊ាង និង​ភរិយា ដែល​រង​ការ​ចោទថា ចូលទៅ​គំរាម​យក​កាណូត​ដល់ផ្ទះ​ពលរដ្ឋ​មិនអាច​ហៅចូល​សុំ​ការបំភ្លឺ​បានទេ​ដោយ​ស្ថិត​ក្រៅ​តំបន់​សេ​វ៉ា​។​លោក​ខៀវ សុផល មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ករណី​ឈ្មោះ​វេ​ង ហ៊ាង និង​ប្រពន្ធ​ឈ្មោះ​ភ័​ណ្ឌ​នាំ​មនុស្ស​មូ​យ​ក្រុម​ទៅ​គំរាម​យក​ទូក​កាណូត​ដែល​កូនក្តី​លោក​ចត​ទុក​នៅផ្ទះ​នោះ គឺជា​រឿង​ខុសច្បាប់​។​ដូច្នេះ​លោក​កំ​ព​ងុ​ស្នើសុំ​ឲ្យ​ខាង​តុលាការ​ខេត្តសៀមរាប ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

​ស្ត្រី​ម្នាក់​ដាក់ពាក្យ​ប្តឹង​មនុស្ស​មួយក្រុម​ទៅ​តុលាការ​ករណី​ចូលទៅ​គំរាម​យក​កាណូត​