​ស្ត្រី​ម្នាក់​ដួលសន្លប់​នៅលើ​ផ្លូវ​ទីសាធារណៈ​សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​

299

(​ភ្នំពេញ​)៖​ស្ត្រី​ម្នាក់​ត្រូវគេ​ស្គាល់​អត់​មានផ្ទះ​សម្បែង​អត់​ទីពឹង​ពេល​ដើរ​សុខៗ​ស្រាប់​ដួលសន្លប់​ដេក​នៅតាម​ផ្លូវ​ដោយមាន​ស្លៀក​ទង់សាសនា​ពាក់​អាវយឺត​ដៃខ្លី​គឺ​គេ​សន្និដ្ឋានថា​អាច​ប្រើ​ថ្នាំញៀន​ហួស​កំរិត​បណ្តាលឱ្យ​ដួល​លែង​ដឹងខ្លួន​បែបនេះ​។​ករណី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​មុខ​កន្លែង​លក់​កូន​ផ្កា​និង​ឈើ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ភូមិ​ទួល​ថ្ងាន់​សង្កាត់​ទួល​សង្កែ​២​ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧​។​

​សាក្សី​បានឱ្យដឹងថា​ស្ត្រី​ដែល​ដើរ​សុខៗ​ដួលសន្លប់​ដែល​គេ​សង្ស័យថា​បែក​ថ្នាំញៀន​នោះ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ហើយ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​និង​ផ្ទះ​ស្នាក់​នៅឡើយ​ទេ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ផងដែរ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រូបនោះ​ដើរ​ថ្មើ​ជើង​តាមផ្លូវ​លេខ​៥៩៨​ក្នុងទិសដៅ​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ដើរ​សុខៗ​ដួលសន្លប់​បាត់មាត់បាត់ក​តែម្តង​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​បាននាំគ្នា​ជួយ​លើកដាក់​មក​ខាង​ចិញ្ចើមផ្លូវ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូល​រដ្ឋា​ន​ចុះមក​កន្លែងកើតហេតុ​ហៅ​រថយន្ត​សា​ម៉ុ​យមក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាលម៉ែត​។​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​រក​ក្រុមគ្រួសារ​មក​ទទួល​៕S/​ដោយ​៖​ហូ​សាន់​

​ស្ត្រី​ម្នាក់​ដួលសន្លប់​នៅលើ​ផ្លូវ​ទីសាធារណៈ​សង្ស័យ​ប្រើ​ថ្នាំញៀន​ហួស​កំរិត​(រូប៖វ៉េបសាយ)