​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ផ្ដាច់ជីវិត​ នៅ​ខណ្ឌ​សែន​សុខ​

581
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​ ចំណែក​ម្នាក់ទៀត​រងរ​បួស​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បត់​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​ស្កុប​ពី​ពេញទំហឹង​ខណៈ​ជនរងគ្រោះ​ទើប​នាំគ្នា​វិល​មកពី​ស្រុក​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃទី​២១ ​ខែឧសភា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុ​ សា​វ៉េ​ត​​ភេទ​ស្រី​​ អាយុ​២៩​ឆ្នាំ​​មុខរបរ​កម្មការិនី​រោងចក្រ​ស្នាក់​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិទួល​រកា ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​របួសស្រាល ឈ្មោះ​រឿន វិ​ល័យ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្ម​ការិ​នី​រោងចក្រ ស្នាក់នៅ​ជា​មួយ​គ្នា មាន​ស្រុកកំណើត​ភូមិ ឃុំ​ជាមួយគ្នា ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H-6576 ជា​មធ្យោបាយ ។ ចំណែក​រថយន្ត​បង្ក ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក ភ្នំពេញ 5A-2349 ជា​រថយន្ត​ដឹក​បេតុង ក្រុមហ៊ុន​ដ្រេ​ហ្គ​ន សុធី បើកបរ​ដោយ​ឈ្មោះ អិន ឆេង​ហ័ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរបើកបរ​រថយន្ត​ដឹក​បេតុង មាន​ទីលំនៅ ភូមិ​កន្ទោង​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៕S/​Ha

#