​ស្ត្រី​ម្នាក់​ត្រូវ​ឆ្កែ​ខាំ​ជិត​កន្លះ​ខែ​ពេល​ប្រកាច់​ទើប​ដឹក​មក​មន្ទីរពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន​

350
ចែករម្លែក
  • 8
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ដែល​ត្រូវ​ឆ្កែ​អាវ៉ាសែ​មួយ​ក្បាល​ខាំ​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​មិនបាន​បញ្ជូន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​រក​គ្រូខ្មែរ​មើល​។​

លុះដល់​យប់​ថ្ងៃទី​៤​ខែមីនា​ពេល​ស្ត្រី​នេះ​ធ្វើទុក្ខ​ខ្លាំង​ប្រកាច់​បែកពពុះមាត់​និង​ដេញ​ខាំ​គេ​ទើប​បញ្ជូនមក​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ខាំ​ហើយ​ក្រុមគ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​បានទេ​ព្រោះថ្នាំ​នេះ​សម្រាប់តែ​ចាក់​ការពារ​មុន​ឆ្កែ​ខាំ​ឬ​ឆ្កែ​ខាំ​ភ្លាមៗ​តែ​ប៉​ណ្ណោះ​។​

​ក្រុមគ្រួសារ​បាន​ប្រាប់ថា​ស្ត្រី​ដែល​ឆ្កែ​ខាំ​មានឈ្មោះ ពូន យឿ​ម អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។​នាង​ត្រូវ​ឆ្កែ​អាវាសែ​ខាំ​តាំងពី​ថ្ងៃទី​១៩​ខែកុម្ភៈ​មកម្ល៉េះ​មិនបាន​យកទៅ​មន្ទី​ពេទ្យ​ស្រុក​ឬ​ខេត្ត​ទេ​ដោយ​យកទៅឱ្យ​គ្រូខ្មែរ​មើល​។​

លុះ​មោង​១១​យប់​ជំងឺ​ឆ្កែ​ខាំ​ធ្វើទុក្ខ​ប្រកាច់​បែកពពុះមាត់​និង​ហាមាត់​រកតែ​ខាំ​ដៃ​ខ្លួនឯង រហូតដល់​ក្រុមគ្រួសារ​ចាត់​គ្នា​យាម​ព្រមទាំង​ចងដៃ​ទាំង​២​ផ្អោប​គ្នា​ទៀត​។​​ចំណែក​ខាង​គ្រូពេទ្យ មិនទាន់បាន​បញ្ជាក់​ពី​អាកា​រៈ​ជំងឺ​នេះ​ឱ្យដឹង​នៅឡើយ​ទេ ហាក់ដូច​លាក់លៀម​ជាមួយ​អ្នកកាសែត​សង្ស័យ​ខ្លាច​មានការ​ភ្ញាក់ផ្អើល ។​
សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​ឆ្កែឆ្កួត​ខាំ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​ខេត្តបាត់ដំបង ផ្អើល​ភ្លូកទឹកភ្លូកដី​កាលពី​ជាង​មួយ​សប្ដាហ៍​កន្លងទៅ នាំគ្នា​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ចាក់​ថ្នាំ​ការពារ​និង​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ។ គ្រូពេទ្យ​ជំនាញ​បាន​អះអាងថា បច្ចុប្បន្ននេះ​នៅតែមាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នាំគ្នា​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​ទាំង​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ ឬ​ឆ្មា​ខាំ​ផង ដើម្បី​ទៅ​ចាក់​ថ្នាំ​ការពារ និង​ចាក់​ថ្នាំ​ព្យាបាល ។

​ក្រុមគ្រូពេទ្យ​ឱ្យដឹងថា​ក្នុង​មួយថ្ងៃ​អាច​ចាក់​ថ្នាំ​បង្ការ​ជូន​ពលរដ្ឋ​បានត្រឹមតែ​ចំនួន​១០០​នាក់​ប៉ុណ្ណោះ ។​ព្រោះ​ពលរដ្ឋ​ដែល​មកចាក់​ថ្នាំ​នេះ​មាន​ចំនួន​ច្រើន​លើសលប់​ពេក ។​លោក​អ៊ុក វិទ្យា​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​និង​ជា​ប្រធាន​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ធ្លាប់បាន​បញ្ជាក់ថា​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​សម្រាប់​ចាក់​ជូន​អ្នក​ដែល​មិន​ទាន់​មាន​សត្វ​ឆ្កែ ឆ្មា​ឬ​សត្វ​ដ​ទែ​ខាំ​ឬ​ក្រ​ញ៉ៅ​ឬក៏​​អ្នក​ដែល​ត្រូវ​សត្វ​ខាំ​ភ្លាមៗ​។​ចំពោះ​អ្នក​ដែល​ឆ្កែ​ខាំ​រហូត​ប្រកាច់​ឫ​បែកពពុះមាត់​មាន​សភាពធ្ងន់ធ្ងរ​មិនអាច​ចាក់​បានទេ​ព្រោះ​គ្មាន​ប្រសិទ្ធ​ភាព​មានតែ​ស្លាប់​ប៉ុណ្ណោះ​។​

លោក​សុំ​ចូលរួម​សោកស្តាយ​ចំពោះ​ណា​ព្យាបាល​ដែលមាន​ការធ្វេសប្រហែស​ទុក​រហូត​ជិត​កន្លះ​ខែ​ទើប​ដឹក​យកមក​មន្ទីរពេទ្យ​ខេត្ត​តែ​អ្វីៗ​វា​ហួស​ទៅហើយ​​មានតែ​ដឹក​ទៅ​គេហដ្ឋាន​វិញ​៕S/

#