​ស្ត្រី​ម្នាក់​មក​លោតទឹក​សម្លាប់​ខ្លួន​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​

1040
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​លោត​ចុះ​ទឹក​ទន្លេបាសាក់​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​។​នាង​នោះបាន​បន្សល់ទុក​នៅ​ស្បែកជើង​មួយគូ​និង​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅត្រង់ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុន​កើតហេតុ​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​ឃ្លិ​ក​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG.9286​បានមក​ឈប់​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ហើយក៏​លោត​ចូលទៅក្នុង​ទឹក​បាត់​ឈឹង​រក​ពុំ​ឃើញ ។​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​គឺ​ស្បែកជើង​ស្រី​មួយគូរ និង​ម៉ូតូ​ឃ្លិ​ច​មួយគ្រឿង​។

​ស្ត្រី​ម្នាក់​មក​លោតទឹក​សម្លាប់​ខ្លួន​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​

​​មួ​យស​ន្ធុះ​ក្រោយមក​ក៏មាន​ស្ត្រី​២​នាក់​បាន​មកដល់​កន្លែង​កើតហេតុ​បាន​អះអាងថា​ត្រូវជា​ប្អូន​របស់គាត់​មានឈ្មោះ សួន ហុង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ និយាយបាន​ប​ន្ទិ​ច​ក៏​ជិៈ​ម៉ូតូ​ចេញទៅ​បាត់​។​

​ក្រោយមក​សមត្ថកិច្ច​បា​ន​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្បា​អំពៅ​ទី​1​ឆែកឆេរ​ក្នុង​កែបម៉ូតូ​ក៏​ឃើញ​មាន​ថ្នាំ​ពី​ប្រអប់​ថ្នាំពេទ្យ​ស្បែកជើង​មួយគូ​កូនសោរ​មួយ​ចង្កោម​ហើយ​មិនដឹងថា​សាច់ញាតិ​នៅទីណា​នោះទេ​។​បើសិន​ពេលនេះ​សាច់ញាតិ​បានដឹង​សូម​មក​ប៉ុស្តិ៍​យក​ឯកសារ​ផ្ទៀងផ្ទាត់​យក​ម៉ូតូ​និង​សម្ភារៈ​ទៅវិញ​៕S/