​ស្ត្រី​ម្នាក់​ស្រវឹងស្រា​ចុះ​មុជទឹក​ស្រះ​រអិល​ជើង​លង់​ស្លាប់​

1019
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ល្ងាច​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៨​នៅក្នុង​ក្រុមទី​៧​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​មានការ​ភ្ញាក់ផ្អើល​ដោយមាន​ស្ត្រី​ម្នាក់​ស្រវឹងស្រា​ចុះ​មុជ​ទឹកស្រះ​បណ្តាលឱ្យ​រអិល​ជើង​ធ្លាក់​ទៅ​ទឹក​ជ្រៅ​លង់ទឹក​ស្លាប់​។​

​លោក​សារ៉េត​វិ​សេដ្ឋ​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ស្រី​ពេជ្រ​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​រងគ្រោះ​លង់ទឹក​ស្លាប់​ដោយសារតែ​ស្រវឹងស្រា​ហើយ​ចុះ​មុជ​ទឹកស្រះ​បណ្តាលឱ្យ​រអិល​ជើង​ធ្លាក់​ទៅ​ទឹក​ជ្រៅ លង់ទឹក​ស្លាប់​តែម្តង ។​

​ក្រោយពី​សមត្ថកិច្ច​យើង​និង​លោកគ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ពេជ្រ​ចិន្តា​បាន​ពិនិត្យ​ដល់​កន្លែងកើតហេតុ​នឹងធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចមក​បា​នស​ន្និ​ដ្ឋា​ន​ថា​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​ពុំមាន​ពាក់​ព​ន្ធ័​និង​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ​។​បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សាកសព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

​ស្ត្រី​ម្នាក់​ស្រវឹងស្រា​ចុះ​មុជទឹក​ស្រះ​រអិល​ជើង​លង់​ស្លាប់​