​ស្ត្រី​វ័យក្មេង​ម្នាក់សម្រាលកូន​ដំបូង​ភ្លោះ​៣​នាក់​នៅ​ក្រុង​សិរីសោភ័ណ​

580
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ស្ត្រី​វ័យក្មេង​ម្នាក់​នៃ​គ្រួសារ​កម្មករសំណង់​នៅ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​សម្រាលកូន​ដំបូង​ភ្លោះ​៣​នាក់​ហើយ​ត្រូវ​សម្រាក​ពេទ្យ​គន្ធរ​បុប្ផា​ខេត្តសៀមរាប​ដល់​ទៅ​១៨​ថ្ងៃ ទើប​អនុញ្ញាត​ឱ្យចេញ​កាលពី​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩ ។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២​ខែឧសភា​ស្ត្រី​ជា​ម្តាយ​នោះ​ថា​ឈ្មោះ​ឱ​ស្រី​រ៉ង​អាយុ​២១​ឆ្នាំរ​បរជា​មេផ្ទះ​រស់នៅក្នុង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​គាត់​មាន​ប្តី​ឈ្មោះ​អូន​ញ៉​អាយុ​១៩​ឆ្នាំ​របរ​ជាងសំណង់​។​

នាង​មាន​ផ្ទៃពោះ​និង​គ្រប់​ខែ​រួច​ទៅ​ទទួល​សេវា​ពេទ្យ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ពេទ្យ​កុមារ​គន្ធរ​បុប្ផា​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២​ខែឧសភា​ឆ្នៃ​២០១៩​។​សម្រាក​ទីនោះ​១៨​ថ្ងៃ​ទើប​ពេទ្យ​ឱ្យចេញ​ព្រោះ​ស្ថានភាព​សុខភាព​មាតា​និង​ទារក​មាន​បញ្ហា​។​

​ប្រពន្ធ​ប្តី​វ័យក្មេង​នេះ​អះអាងថា : ភរិយា​ខ្លួន​បាន​សម្រាល​កូនភ្លោះ​បាន​៣​នាក់ ក្នុងនោះ​ស្រី​ម្នាក់ ។ ហើយ​ទាំង​៣​នាក់​នោះ​កូនស្រី​កើតចេញ​មក​មុនគេ​រាង​តូច​ស្គមស្គាំង​ខ្លាំង​។​ឯ​២​នាក់​ទៀត​កើតមក​តាម​ក្រោយ មាន​រូបរាង​មាន​សាច់​គ្រាន់បើ​។​ឱ​ពុក​ម្តាយ​វ័យក្មេង​នេះ​បានដាក់​ឈ្មោះ​ទារក​ភ្លោះ​៣​នាក់ ថា​: ១-​ឈ្មោះ សួរ ស្រី​ពេជ្រ (​ស​)​។​២-​ឈ្មោះ សួរ បញ្ញា​រឹទ្ធិ​(​ប​) ។​៣-​ឈ្មោះ សួរ បញ្ញា​រី (​ប​) ។​

​លោក​ឈរ​ស៊ី​លាភ​មេភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​និយាយប្រាប់​សារព័ត៌មាន​ថា​:​ស្ត្រី​ជា​ម្តាយ​វ័យក្មេង​នេះ​មាន​ផ្ទៃ​ពោះធំ​ចម្លែក​ហើយ​ដល់​សម្រាលកូន​ក៏បាន​ភ្លោះ​៣​នាក់​ដូច្នេះ​។​មកទល់​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​នេះ​.​គ្រួសារ​នៃ​កូនភ្លោះ​៣​នាក់​នេះ​នៅ​ពុំទាន់​មាន​មន្ត្រី​និង​ញាតិមិត្ត​ទៅសួរសុខទុក្ខ​ផ្តល់​អំណោយទាន​នៅឡើយ​៕S/

​រូបថត​:​ស្ត្រី​ឱ​ស្រី​រ៉ង​អាយុ​២១​ឆ្នាំ​(​ប្តី​ឈ្មោះ​អួន​ញ៉​កម្មករសំណង់​អាយុ​១៩​ឆ្នាំ​)​រស់នៅក្នុង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​សម្រាល​កូនភ្លោះ​៣​នាក់ (​រូប​: ភ្នំ​ស្វាយ​)​

#