​ស្ត្រី​អភ័ព្វ​ស្នេហ៍​មួយជីវិត​ជួបតែ​ប្រុស​បោក​

933
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​លោក​មេឃុំ​ប្តឹងទៅ​បុរស​ម្នាក់​ជា​ប្តី​របស់ខ្លួន​ក្រោយពី​បុរស​រូបនេះ​បាន​បោក​យក​ចិ​ញ្ជៀ​ន​មាស​និង​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​មិនឃើញ​ត្រឡប់មកវិញ ។

​តាម​ពាក្យបណ្តឹង​ដែល​ដាក់​ចូលទៅ​លោក​មេឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ បាន​បញ្ជាក់ថា គាត់​មានឈ្មោះ យស់ ណិ​ប អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជើង​ខ្នា​ឃុំ​ពន្លៃ​ស្រុក​បរិបូរណ៍ខេត្ត​កំពង់ឆ្នាំង​ប្តឹង​បុរស​ម្នាក់​ឈ្មោះ​រិ​ទ្ធ មាន​អាយុ​៤៣​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តកណ្តាល​។

​ស្ត្រី​អភ័ព្វ​ស្នេហ៍​រូបនេះ​បាន​រៀបរាប់ថា​ពីមុន​គាត់​ជា​ស្ត្រី​មេម៉ាយ​ហើយក៏​បាន​ស្គាល់​បុរស​ឈ្មោះ​រិ​ទ្ធ​នៅពេល​គេ​មក​ធ្វើ​សំណង់​នៅក្នុង​ភូមិ​របស់គាត់​។​ដំបូង​ឡើយ​បុរស​រូបនេះ​បាន​ប្រើល្បិច​មក​ធ្វើជា​ស្រឡាញ់​រូបនាង​ហើយ​បានឱ្យ​ចាស់ទុំ​ចូល​និយាយ​ស្តីដណ្តឹង​រូបគាត់​ធ្វើជា​ប្រពន្ធ​។​

ប៉ុន្តែ​មិនបាន​រៀបការ​នោះទេ​គ្រាន់តែ​ធ្វើ​ពិធី​សែន​ព្រែ​ន​តិចតួច​តែប៉ុណ្ណោះ ។ បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​បី​ខែ​រួចមក រូបគាត់​(​ស្ត្រី​យស់​ណិ​ប​)​បាន​ទុកចិត្ត​គ្នា​ជា​ប្តី​ប្រពន្ធ​។​ដោយសារតែ​ឃើញ​ប្រពន្ធ​កាន់តែ​ទុកចិត្ត​ហើយ​នោះ បុរស​ជា​ប្តី (​រិ​ទ្ធ​) ចាប់ផ្តើម​ប្រើ​ឧបាយកល​បោកប្រាស់​គាត់​តែម្តង​។

​ស្ត្រី​រូបនេះ​បាន​បញ្ជាក់ថា​នៅមុន​ថ្ងៃ​ភ្ជុំ​គឺ​ថ្ងៃទី​៦​តុលា​ឆ្នាំ​២០១៨​បុរស​ឈ្មោះ​រិ​ទ្ធ​នោះបាន​ប្រើល្បិច​សុំ​គាត់​ទៅលេង​បងប្អូន​នៅ​ខេត្តពោធិសាត់​រយៈពេល​១​ថ្ងៃ​។​គាត់​ក៏​យល់ព្រម​ឱ្យទៅ​ដោយ​នឹក​ឃើញថា បុរស​ឈ្មោះ​រិ​ទ្ធ​នោះ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៅហើយ​។

នៅពេល​ចេញដំណើរ​ទៅ បុរស​រូបនេះ​បាន​យក​ចិ​ញ្ជៀ​ន​១​វង់ ទម្ងន់​៣​ជី និង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១៥ ដែលជា​របស់គាត់ បាន​ខំ​សន្សំ​លុយ​ទិញយក​ទៅជា​មួយ​ផងដែរ ។​ចាប់តាំងពី​ថ្ងៃនោះ​រហូត​មក បុរស​ឈ្មោះ​រិ​ទ្ធ​នោះ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ទេ​គឺ​បាត់​ឈឹង​តែម្តង​សូម្បីតែ​លេខ​ទូរស័ព្ទ​ទាំងពីរ​ខ្សែ​ដែល​ធ្លាប់ប្រើ​ក៏​តេ​មិន​ចូល​ដែរ ។​

​ដោយសារតែ​មិនឃើញ​ឈ្មោះ​រិ​ទ្ធ​ជា​ប្តី​ត្រឡប់មកផ្ទះ​វិញ​ដូច្នេះ ទើប​គាត់​សន្និដ្ឋានបានថា ពិតជា​ចាញ់​ឧបាយកល​របស់​បុរស​ម្នាក់នេះ ហើយក៏​បា​នស​ម្រ​ច​ចិត្ត​ដាក់​ពាក់​បណ្តឹង​តែម្តង​៕S/​

​ស្ត្រី​អភ័ព្វ​ស្នេហ៍​មួយជីវិត​ជួបតែ​ប្រុស​បោក​